ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
កំពុងសាកល្បងផ្សាយ
រឿងគោស៊ីដំណាំធ្វើអោយពលរដ្ឋជិត៤០គ្រួសារផ្ទុះកំហឹងប្តឹងអោយមេបញ្ជាការអាវុធហត្ថខេត្តជួយអន្តរាគមន៍
Tue,08 October 2019 (Time 12:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

ខេត្តបាត់ដំបង! ប្រជាពលរដ្ឋប្រមាណជិត៤០គ្រួសាររស់នៅភូមិត្រពាំងក្បាលស្វា
ឃុំឃ្លាំងមាស ស្រុកបវេល បានផ្ទុះកំហឹងនាំគ្នាមកប្តឹងដល់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តអោយជួយអន្តរាគមន៍ក្រោយសត្វគោជិត២០០ក្បាលរបស់ឈ្មោះ សុខ ជាសំណាង ស៊ីដំណាំពួកគាត់រាប់សិបហិកតាជាច្រើនឆ្នាំដោយមិនមានការដោះស្រាយ។
ការផ្ទុះកំហឹងចូលខ្លួនប្តឹងរបស់ក្រុមប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង។
លោកពូ ទិត្យ ម៉ុន អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស នៃស្រុកបវេល បានរៀបរាប់អោយដឹងថា ពួកគាត់នាំគ្នាមកថ្ងៃនេះក្នុងគោលបំណង សុំអោយលោក មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តជួយអន្តរាគមន៍និងដោះស្រាយអោយជំវិញករណី លោក សុខ ជាសំណាង ដែលជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេល ចិញ្ចឹមគោជិត២០០ក្បាលលែងអោយស៊ីដំណាំស្រូវ ដំឡូង និងពោត របស់ពួកគាត់អស់រាប់សិបហិកតា កើតឡើងជារៀងរាល់ឆ្នាំដោយមិនមានការដោះស្រាយបើទោះជាពួកគាត់ធ្លាប់ប្តឹងឡើងដល់អាជ្ញាធម៌ឃុំនិងស្រុកយ៉ាងណាក្តី។
ហើយមិនត្រឹមតែប៉ុណ្ណោះ លោក សុខ ជាសំណាង បានសង់រោងចិញ្ចិមគោនៅក្បែរមាត់ស្រះសហគមន៍ធ្វើអោយទឹកខូចប្រើប្រាស់លេងកើត និងបានបិទប្រឡាយបង្ហូរទឹកចូលស្រះថែមទៀតដែលបង្កជាបញ្ហាអោយប្រជាពលរដ្ឋនៅទីនោះប្រឈមការខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំងផងដែរ ដែលធ្វើអោយពួកគាត់ទ្រាំលែងបានរហូតនាំគ្នាមកប្តឹងសុំអោយលោកមេបញ្ជាការ មាស សុវណ្ណ ជួយអន្តរាគមន៍ ដោះស្រាយ និងស្នើសុំដកលោក សុខ ជាសំណាង ចេញពីមេបញ្ជាការអាវុធហត្ថស្រុកបវេលផងដែរ បើមិនដូច្នេះទេពួកគាត់ជាប្រជាពលរដ្ឋមិនមានសេចក្តីសុខនោះឡើយ។
ជាមួយគ្នានេះដែរ លោក ចាន់ នី ដែលជាមេឃុំ ឃ្លាំងមាស បានបញ្ជាក់ផងដែរថា កន្លងមកក្រោយពីលោកទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ លោកក៏បានធ្វើលិខិតអញ្ជើញលោក សុខ ជាសំណាង អោយចូលខ្លួនមកដោះស្រាយដែរ តែលោក សុខ ជាសំណាងមិនដែលចូលខ្លួនមកដោះស្រាយតាមការអញ្ជើញឡើយ រហូតប្រជាពលរដ្ឋទ្រាំលេងបានក៏បង្ខំចិត្តនាំគ្នាឡើងទៅជួបមេបញ្ជាការអាវុធហត្ថខេត្តដើម្បីសុំការអន្តរាគមន៍តែម្តង។
បើទោះបីជាយ៉ាងណា ក្រុមប្រជាពលរដ្ឋបានអះអាងថា បើសិនជាមិនមានការអន្តរាគមន៍និងដោះស្រាយពីសំណាក់លោក មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបរងគ្រោះទាំងអស់នេះទេ ពួកគាត់នឹងនាំគ្នាឡើងបន្តទៅរាជធានីភ្នំពេញដើម្បីសុំការអន្តរាគមន៍និងដោះស្រាយពីថ្នាក់លើបន្ថែមទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលស្រុកថ្មពួកបោសសំអាតមូលដ្ឋានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន ៤នាក់បញ្ជូនទៅតុលាការ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកទឹកអីតៈយុទ្ធជនចូលនិវត្តន៍ម្នាក់បានស្លាប់ខណៈម៉ូតូទឹកបុកជាមួយទូក! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីមកម្នាក់ត្រីវបានគេសង្គ្រោះទាន់ម្នាក់ទៀត បាត់លិចក្នុងទឹកបាត់មួយយប់ទើបរកសាកសពឃើញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកប្រើប្រាស់ថ្នាំញៀនចំនូន៥នាក់ត្រូវបានសមត្ថកិច្ចចាប់មកអបរំរូចអោយម៉ែឪធានាយកទៅផ្ទះវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្លាំងមែនលោក ឃន់ សុខន ដែលអាងអំណាច ទឹកលុយធ្វើរបងគ្រឹសដ៏រឹងមាំ លើទីទួលបូរាណ ទួលត្រពាំងហែផ្កាអាជ្ញាធរអប្សរាអនុវត្តមិនចេញ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
941 នាក់
សប្តាហ៍នេះ :
1499 នាក់
ខែនេះ :
4347 នាក់
3 ខែនេះ :
11486 នាក់
សរុប :
27969 នាក់