ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនតាមដីការបស់តុលាការ!
Tue,08 October 2019 (Time 07:52 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 55នាក់)

បាត់ដំបង៖ កុកភ្លេចជង់តែជង់មិនភ្លេចកុកឡើយ យ៉ាងណាមិញជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ បានជាប់អន្ទាក់សមត្ថកិច្ច គណៈរត់គេចខ្លួនមួយរយៈ រួចវិល ត្រឡប់មកស្រុកវិញ។
យោងតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៤:០០នាទី នៅចំណុចក្រុមទី ១២ ភូមិបល្ល័ងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំលាំង ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៥៦១ ត.ព្រ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ របស់
លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ០១ករណី ។ នៅក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងបានចាប់ខ្លួនជន
សង្ស័យចំនួន ០១នាក់ ឈ្មោះ សឿម វីរៈ ហៅ រ៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្រុមទី០៨ភូមិបល្ល័ង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យ បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ព័ត៌មានគួរចាប់អារម្មណ៍

លក់ដីអោយគេហើយបែជាជឿតាមគេញុះញង់ហ៊ានឡើងតុលាការប្តឹងទារដីមកវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អេងវាសនាត្រូវបានតុលាការទាត់ចោលបណ្តឹងធ្លាយរឿងលោកសឹងសារ៉ែនអោយប្រជាពលរដ្ឋក្រៅភូមិផ្តិតមេដៃគាំទ្រខ្លួនអោយឡើងធ្វើមេភូមិវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
816 នាក់
ខែនេះ :
7059 នាក់
3 ខែនេះ :
16870 នាក់
សរុប :
60726 នាក់