ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ពិធីចែកប័ណ្ណសមាជិក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងផ្សព្វផ្សាយគោលនយោបាយ នៃរបបសន្តិសុខសង្គម ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល
Thu,21 February 2019 (Time 01:37 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 252នាក់)

ខេត្តស្វាយរៀង​៖​នៅព្រឹកថ្ងៃអង្គារ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ហេង សុផាន់ណារិទ្ធ តំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកបេឡាជាតិរបបសន្តិសុខសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និងផ្សព្វផ្សាយគោលនយោបាយ នៃរបបសន្តិសុខសង្គមជូនជូនមន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក ននៃខេត្តស្វាយរៀង។

សូមជម្រាបដែរថា នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងនាយករដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ដុសាលាក្រុង ស្រុក ។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានមានប្រសាសន៍ថា តាមរយះការផ្សព្វផ្សាយគោលនយោបាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិក ប.ស.ស.នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជាប្រភពលើកទឹកចិត្តបន្ថែមទៀតចំពោះមន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តស្វាយរៀង ដែលខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយឆន្ទះមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ទៅតាមតួនាទី ភារៈកិច្ច របស់អង្គភាពនីមួយៗ រហូតទទួលបានសមិទ្ធផល ជាច្រើន រួមចំណែកធ្វើអោយសម្រេចជោគជ័យនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបេសសកម្មរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តស្វាយរៀងនាពេលកន្លងមក។

ក្នុងនាមគណៈអភិបាលខេត្ត សូមសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញ ទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេឡាជាតិរបបសន្តិសន្តិសុខសង្គម ដែលបានពុះពារជំនះការលំ បាកនានារហូតសម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមក ហើយក៏ជាជោគជ័យដែលស្តែងឡើង តាមរយះការប្រគល់ប័ណ្ណសមាជិក ប.ស.ស. ជូនដល់មន្ត្រីរាជការនៅក្នុងខេត្តស្វាយរៀង ចំនួន៣៥២ ប័ណ្ណនាឱកាសនេះ។

ក្នុងនោះឯកឧត្តម ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីអនុវត្តរបប សន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ជូនមន្ត្រីរាជការសាលាខេត្ត-ក្រុង-ស្រុក នៃខេត្តស្វារៀង សរុបចំនួន៣៥២ប័ណ្ណ ហើយអ្នកដែលទទួលបានប័ណ្ណសមាជិក ប.ស.ស នាពេលនេះគឺសុទ្ធសឹងតែជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

អតិថិជនគ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ខកចិត្តត្បិតខ្ចីប្រាក់១៥ម៉ឺនបាតបង់សល់១ខែបែជាថាខ្វះ១១ម៉ឺនបាតទៀត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គយគាបសង្កត់ពេកក្រុមអ្នកដឹកទំនិញសំណូមពរអោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករយកគំរូតាមឯកឧត្តមស៊ុនចាន់ថុលដែលហ៊ានបើកការស៊ើបអង្កេតមន្ត្រីរបស់ខ្លួនប្រព្រឹត្តអំពើរពុករលួយដកដំណែងចេញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនធីង៉ាប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មប្រជាពលរដ្ឋចោទប្រកាន់ថាអជ្ញាធរនិងស្ថាប័ន្ថជំនាញជាអ្នកនៅពីក្រោយខ្នង! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាំសង្សាដើរកម្សាន្តដូចនាំមកអោយលង់ទឹកស្លាប់ (7jD-DTJi9_o)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនចំនួន ៤ នាក់អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
60 នាក់
សប្តាហ៍នេះ :
770 នាក់
ខែនេះ :
3749 នាក់
3 ខែនេះ :
10991 នាក់
សរុប :
43787 នាក់