ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
បិតសិប្បកម្មផលិត ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកត្រីបុក នៅខណ្ឌឬស្សី បន្ទាប់ពី ទទួលបណ្តឹងពីពលរដ្ឋថា ជះក្លិនស្អុយ
Thu,21 February 2019 (Time 01:40 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 364នាក់)

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាជ្ញាធរខណ្ឌឬស្សីកែវ បានចុះបិតទីតាំងសិប្បកម្មផលិតទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកត្រីបុក ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ២ ក្រុមទី១១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ រាជធានីភ្នំពេញបន្ទាប់ពីប្រជាពលរដ្ឋនៅក្បែរនោះប្ដឹងថាជះក្លិនស្អុយនោះ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះបិទទីតាំងខាងលើនេះលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានចាត់ឲ្យលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដឹកនាំមន្ត្រីពាក់ព័ន្ធនានា នាំយកលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទៅបង្ហាញ និងជម្រាបជូនឲ្យលោក ស៉ីន ប៊ុណ្ណា ដែលជាម្ចាស់ទីតាំងសិប្បកម្មផលិតខាងលើបិតជាស្ថាពរ ឬប្ដូរចេញពីទីនេះ។

ជាមួយគ្នានេះដែរលោក លឹម សាម៉ឺឌី បានបញ្ជាក់ថា ការសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការបិទ ឬប្ដូរទីតាំងចេញទៅលើសិប្បកម្ម ​ខាងលើនេះ គឺបានអនុវត្តទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋអ្នកក្បែ​ខាង ជាមួយការចូលរួមដោះស្រាយជាបន្តបន្ទាប់ របស់អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់-ខណ្ឌ និងការិយាល័យជំនាញពាក់ព័ន្ធមួយចំនួនទៀត។

លោកបានឲ្យដឹងទៀតថា បន្ទាប់ពីធ្វើកំណត់ហេតុ និងអានខ្លឹមសារជូនម្ចាស់ទីតាំងផលិតទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកត្រីបុក លោកស្រី ពិន ពេជ្រម៉ាលី តំណាងឲ្យ​លោក ស៉ីន ប៊ុនណ្ណា បានឯកភាពអនុវត្តតាមការសម្រេចបិទអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែ​សំណូមពរមកអាជ្ញាធរឲ្យជួយពន្យា​រយៈពេល៩ខែក្រោយ ក្នុងការវិចខ្ចប់ផលិតផលដែលនៅសេសសល់ឲ្យអស់ជាមុនសិន ដើម្បីផ្លាស់ប្ដូរទីតាំងចេញ ដោយរាប់គិតចាប់ពីថ្ងៃនេះតទៅ បើក្នុងករណីមិនអនុវត្តតាមការសន្យានោះទេ សម្រេចមានវិធានការតាមបែបបទរដ្ឋបាលទៅចុះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អតិថិជនគ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ខកចិត្តត្បិតខ្ចីប្រាក់១៥ម៉ឺនបាតបង់សល់១ខែបែជាថាខ្វះ១១ម៉ឺនបាតទៀត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គយគាបសង្កត់ពេកក្រុមអ្នកដឹកទំនិញសំណូមពរអោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករយកគំរូតាមឯកឧត្តមស៊ុនចាន់ថុលដែលហ៊ានបើកការស៊ើបអង្កេតមន្ត្រីរបស់ខ្លួនប្រព្រឹត្តអំពើរពុករលួយដកដំណែងចេញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនធីង៉ាប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មប្រជាពលរដ្ឋចោទប្រកាន់ថាអជ្ញាធរនិងស្ថាប័ន្ថជំនាញជាអ្នកនៅពីក្រោយខ្នង! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាំសង្សាដើរកម្សាន្តដូចនាំមកអោយលង់ទឹកស្លាប់ (7jD-DTJi9_o)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនចំនួន ៤ នាក់អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
60 នាក់
សប្តាហ៍នេះ :
763 នាក់
ខែនេះ :
3742 នាក់
3 ខែនេះ :
10984 នាក់
សរុប :
43780 នាក់