ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាស់តឿនដល់យុវវ័យ កុំឲ្យប្រព្រឹត្តខុសប្រពៃណីខ្មែរ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់
Thu,21 February 2019 (Time 01:41 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 228នាក់)

រាជធានីភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿនទៅកាន់យុវវ័យ កុំឲ្យប្រព្រឹត្តខុសនូវទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់។យោងតាមផេកហ្វេសប៊ុករបស់សម្ដេចតេជោបានលើកឡើងថា សួស្ដីចៅៗក្មួយៗ និងជនរួមជាតិទាំងឡាយ

ថ្ងៃនេះជាថ្ងៃ១០ កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ ប្រហែលជាគ្មានក្មួយៗចៅៗណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។

ថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ចៅៗដែលទើបពេញវ័យ។ចៅៗសុទ្ធតែដឹងហើយថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង។

តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ ។

តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរ តាដឹងថា អារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច។

នៅក្នុងសម័យយុវវ័យរបស់តា និងយាយ ទោះពេលនោះយើងស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះជាពួកយើងស្រលាញ់គ្នាយ៉ាងណា ក៏ពួកយើងនៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធដែលទទួលស្គាល់ដោយសង្គម។

តាបានអានអត្ថបទរបស់អ្នកស្រាវជ្រាវសង្គមម្នាក់ដែលគេបានកត់សម្គាល់ថាចៅៗយុវវ័យឥឡូវហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀបមើលពីឥរិយាបទឆ្នាំមុនៗនៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ។

ចៅៗភាគច្រើនចេះគិតគូរហើយមិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ។ ការសិក្សានេះធ្វើឱ្យតាសប្បាយចិត្ត ។

ជាការពិត តាតែងតែចង់ឃើញក្មួយៗចៅៗកម្មករ កម្មការិនីមានកូនពូនជាចៅដោយសុភមង្គល ហើយសុភមង្គលត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីខ្មែរ អំពើផ្សេងពីនេះ នឹងមិននាំមកនូវសុភមង្គលឡើយ ទាំងខាងចៅស្រីក៏ដូចជាខាងចៅប្រុស។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការស្រលាញ់ដោយក្តីគោរពក្នុងថ្ងៃ១៤កុម្ភៈនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អតិថិជនគ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ខកចិត្តត្បិតខ្ចីប្រាក់១៥ម៉ឺនបាតបង់សល់១ខែបែជាថាខ្វះ១១ម៉ឺនបាតទៀត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គយគាបសង្កត់ពេកក្រុមអ្នកដឹកទំនិញសំណូមពរអោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករយកគំរូតាមឯកឧត្តមស៊ុនចាន់ថុលដែលហ៊ានបើកការស៊ើបអង្កេតមន្ត្រីរបស់ខ្លួនប្រព្រឹត្តអំពើរពុករលួយដកដំណែងចេញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនធីង៉ាប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មប្រជាពលរដ្ឋចោទប្រកាន់ថាអជ្ញាធរនិងស្ថាប័ន្ថជំនាញជាអ្នកនៅពីក្រោយខ្នង! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាំសង្សាដើរកម្សាន្តដូចនាំមកអោយលង់ទឹកស្លាប់ (7jD-DTJi9_o)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនចំនួន ៤ នាក់អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
60 នាក់
សប្តាហ៍នេះ :
765 នាក់
ខែនេះ :
3744 នាក់
3 ខែនេះ :
10986 នាក់
សរុប :
43782 នាក់