ថ្ងៃសុក្រ ទី២២ ខែវិច្ឆិការ ឆ្នាំ២០១៩
កំពុងសាកល្បងផ្សាយ
សន្និបាតបូកសរុបវាយតម្លៃសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨​ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ និងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃឆ្នាំ២០១៩
Thu,21 February 2019 (Time 02:48 PM)
ដោយ ៖ រក្សា (ចំនួនអ្នកអាន: 228នាក់)

រាជធានីភ្នំពេញ​ ៖​ នៅព្រឹក​ ថ្ងៃព្រហស្បតិ៍​ ២រោច​ ខែមាឃ​ ឆ្នាំច​ សំរិទ្ធិស័ក​ ​ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​២១​ ខែកុម្ភះ​ ឆ្នាំ២០១៩​ នៅសាលប្រជុំក្រសួងមហាផ្ទៃ​ មានរៀបចំពិធី​ សន្និបាតបូកសរុបវាយតម្លៃសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨​ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ និងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃឆ្នាំ២០១៩​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ ឧត្ដមសេនីយ៍ ជាប្រធាន​-អនុប្រធាននាយកដ្ឋាន​​ លោកស្នងការ-ស្នងការរងនគរបាលជាតិ​ទាំង​២៥​ រាជធានី-ខេត្ត​ សរុប​ ៣៥៥រូប។

ជាកិច្ចចាប់ផ្ដេីម​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ​ យ៉ាងក្រៃលែង​ និងបានកោតសរសេីរចំពោះកងកម្លាំងនគរបាលជាតិទូទាំងប្រទេស​ ដែលបានខិតខំ​ប្រឹងប្រែងក្នុងការអនុវត្តន៍ការងារយ៉ាងម៉ឺងម៉ាត់​ ​ក្នុងរយៈពេល១ឆ្នាំកន្លងមក​ ឆ្នាំ២០១៨ ដោយគ្រប់គ្រងបាននូវ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ សុខសុវត្ថិភាព​ នៅក្នុងផ្ទៃប្រទេសបានយ៉ាងល្អ​ប្រសេីរ​ ដោយទប់ស្កាត់​ និងបញ្ជៀសបាននូវអំពេីភេរវកម្ម​ ការពារបាននូវបូរណភាពទឹកដី​ អធិបតេយ្យជាតិ​ ការពាររឹងមាំនូវឯករាជ្យជាតិ​ សាមគ្គីភាព​ ឯកភាពផ្ទៃក្នុង ស្របពេលដែលស្ថានការណ៍ក្នុងតំបន់មួយចំនួនកំពុងជួបវិបត្តិ​ ។ ក្នុងនោះដែរ​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិបានលេីកឡេីងពីសភាពការណ៍បទល្មេីស​ ដោយបទល្មេីសជារួមកេីនឡេីង​ ១២៥លេីក​ ស្មេី៥%​ (២.៩៦៩/២.៨១៧លេីក)​ ក្នុងនោះ​ បទល្មេីសឧក្រិដ្ឋកេីន​ ៧លេីក​ ស្មេី១%​ (៦២១/៦១៤លេីក)​ និងបទល្មេីសមជ្ឈឹម​កេីន​ ១៤៥លេីក​ ស្មេី៧%​ (២.៣៤៨/២.២០៣លេីក)​ សភាពការណ៍ទាំងនោះបានបណ្ដាលអោយមនុស្សស្លាប់ចំនួន​ ២៣៨នាក់​ របួស​ ៨៤៤នាក់​ រងគ្រោះ​ ៦១៩នាក់​ បាត់ម៉ូតូ​ ៣៥៣គ្រឿង​ រថយន្ត​ ៤៩គ្រឿង​ និងសម្ភារៈ-មាសប្រាក់មួយចំនួន។ ដោយក្នុងនោះកត់សម្គាល់ឃេីញ៖
-បទល្មេីសដែលកេីនឡេីងរួមមាន​ ៖​ ឆក់​ លួច​ ឆបោក​ រំលោភសេពសន្ថវៈ​ ហិង្សាដោចេតនា​ បង្ខាំងមនុស្សខុសច្បាប់​ ប្រេីប្រាស់អាវុធខុសច្បាប់​ រំលោភសម្លាប់​ និងគម្រាមយកប្រាក់។
-បទល្មេីសដែលថយចុះរួមមាន​ ៖​ លួចមានស្ថានទម្ងន់​ បំពានខាងផ្លូវភេទដ៏ទៃទៀត​ ឃាតកម្ម​ បោក​ និងបង្កៃគ្រាប់បែក​ មនុស្សឃាតអចេតនា​។​

ចំណែកទិសដៅការងារដែលអគ្គស្នងការនគរបាលជាតិ​ បានកំណត់​ និងដាក់ចេញនូវវិធានការសម្រាប់អនុវត្តន៍ឆ្នាំ២០១៩​ ​រួមមាន៖
-ការពារបូរណភាពទឹកដីអោយបានគង់វង្ស​ ពង្រឹងខឿនសន្តិសុខអោយបានរឹងមាំ​ ដែលជាបុព្វបទស្នូលសម្រាប់ការអភិវឌ្ឍន៍ជាតិ​ និងកាត់បន្ថយភាពក្រីក្រ​ ពិេសសការធានាបានបរិយាកាសល្អប្រសេីរ​ ដេីម្បីដំណេីរការការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី-ខេត្ត​ ក្រុង-ស្រុក-ខណ្ឌ​ នៅថ្ងៃទី​ ២៦​ ខែឧសភា​ ឆ្នាំ២០១៩​ អោយប្រព្រឹត្តិទៅដោយរលូន។
-ការពារជាតិ​សាសនា​ ព្រះមហាក្សត្យ​ និងរាជរដ្ឋាភិបាលស្របច្បាប់​ ធានាប្រក្រតីភាព​ស្ថាប័នទាំងបី​ របស់រដ្ឋអោយដំណេីរការជាប្រក្រតី​ រក្សា​ និងលេីកស្ទួយគោលនយោបាយសុខដុមនីយកម្ម​ ពង្រឹងសាមគ្គីភាព​ ឯកភាពជាតិ​ ទប់ស្កាត់កម្លាំងអមិត្តដែលមានបំណងបំផ្លាញសមិទ្ធផលសង្គមជាតិ។
-យកចិត្តទុកដាក់ពង្រឹងកងជួរនគរបាលគ្រប់ផ្នែក​ គ្រប់ថ្នាក់​ អោយមានសមត្ថភាពក្នុងការរ៉ាប់រងភារកិច្ច​ អប់រំ​ បំពាក់បប៉នស្មារតី​ សតិអារម្មណ៍​ ស្មោះត្រង់ការងារ​ បម្រេីប្រជាជន​អោយអស់ពីចិត្តពីថ្លេីម​ ប្រកបដោយគុណធម៌​ សីលធម៌​ និងមានមនសិការវិជ្ជាជីវៈ។
-គ្រប់នាយកដ្ឋាន-អង្គភាព​ និង​ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត​ ត្រូវរៀបចំក្រុមតាមដានព័ត៌មានបច្ចេកវិទ្យា​ (បណ្ដាញទំនាក់ទំនងសង្គម)​ ដែលជាសំណូមពរប្រជាពលរដ្ឋ​ ឬការទិទៀន​ ឬជាព័ត៌មានដែលបំពុលសភាពការណ៍​ បង្កចលាចលសង្គម​ ឬវាយប្រហារមកលេីអង្គភាពរបស់ខ្លួន​ ដេីម្បីធ្វេីការបកស្រាយ​ បំភ្លឺជូនប្រជាពលរដ្ឋផង​ និង​ប្រតិកម្មវាយបកអោយទាន់ពេលវេលា​ ការពារកិត្តិយសនគរបាលជាតិផង។pt

ព័ត៌មានគួរចាប់អារម្មណ៍

នៅក្មេងមិនខិតខំសិក្សារបែជាមកបង្កភាពអនាធិបតេយ្យ (បង្ហោះម៉តូ)នៅក្នុងក្រុងបាត់ដំបងត្រូវបានក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ក្របួចចាប់យកមកធ្វើការអបរំ (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកចាំងហ្គិចភាវកាយដីដល់កក្បាលប្រេត នឹងដឹកធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋតែស្ថាប័នពាក់ព័ន្ធសម្ងំឈឹងដូចត្រូវសណ្តំ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសារអតីតយុទ្ធជនពិការមួយគ្រួសារត្រូវបានទទួលផ្ទះមួយខ្នងពី ស. អ.ក ស្រុកថ្មគោល.. (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបល្បែងអនឡាញខុសច្បាប់មួយកន្លែងឃាត់ខ្លួនជនបរទេស ១៩៧នាក់! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កូនប្រុសដើរផ្លូវខុសប្រព្រឹត្តគ្រឿងញៀនត្រូវម្ដាយស្ដីបន្ទោសតូចចិត្តចងកសម្លាប់ខ្លួន! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
199 នាក់
ម្សិលមិញ :
665 នាក់
សប្តាហ៍នេះ :
1393 នាក់
ខែនេះ :
3517 នាក់
3 ខែនេះ :
12003 នាក់
សរុប :
31552 នាក់