ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ម៉ូតូធូដេបត់ឆ្លងផ្លូវត្រូវឌ្រីមសង់បុកបណ្តាលឲ្យរងរបួសទាំងសងខាង!
Wed,11 September 2019 (Time 12:12 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 29នាក់)

បន្ទាយមានជ័យ:យ៉ាងហោចណាស់មនុស្ស 2នាក់រងរបួសគណៈដែលស្ត្រីវ័យចំណាស់ជិះម៉ូតូធូដេបទឆ្លងខ្នល់បណ្ដាលឱ្យមុខគ្នាជាមួយនឹងឌ្រីមសង់នៅមុខសាលាក្រុងប៉ោយប៉ែត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 9 និង 30 នាទីថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2019 នៅលើកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចំណុចមុខសាលាក្រុងប៉ោយប៉ែតស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ 4 សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបានបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសទាំងសងខាងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសេ125 សេរីឆ្នាំ 2018 ពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ 1q 5775 បាន បើកបរឈ្មោះអេងនីតាភេទស្រីអាយុ 23 ឆ្នាំពីទិសខាងលិចឆ្ពោះទៅកើតមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកធូដេពណ៌ក្រហមបើកបរដោយស្ត្រីវ័យចំណាស់បានបោះពួយពីទិសខាងកើតមកលិចមកចូលសាលាក្រុងប៉ោយប៉ែតក៏បណ្ដាលឲ្យប៉ះគ្នារងរបួសទាំងសងខាងតែម្ដង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបន្តឲ្យដឹងទៀតថានៅក្នុងសកម្មភាពបង្កគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីស្ត្រីវ័យចំណាស់ឈ្មោះឆ្លងម៉ាលីនភេទស្រីអាយុ៦៩ឆ្នាំរស់នៅភូមិបាលិលេយ្យ 2 សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបើកបរបត់ឆ្លងផ្លូវគ្មានការប្រុងប្រយ័ត្នដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ដោយសារតែម៉ូតូស្រីដែលបើកបរដោយប្រកាន់ស្ដាំនោះបានបុកគ្នាតែម្ដងទៅ។ទោះជាយ៉ាងណាសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងទៅតាមលក្ខណៈបច្ចេកទេសនិងយកគ្រប់មធ្យោបាយដូចជាម៉ូតូទាំងពីរទៅកាន់អធិការដ្ឋាននគរបាលដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ព័ត៌មានគួរចាប់អារម្មណ៍

អតិថិជនគ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ខកចិត្តត្បិតខ្ចីប្រាក់១៥ម៉ឺនបាតបង់សល់១ខែបែជាថាខ្វះ១១ម៉ឺនបាតទៀត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គយគាបសង្កត់ពេកក្រុមអ្នកដឹកទំនិញសំណូមពរអោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករយកគំរូតាមឯកឧត្តមស៊ុនចាន់ថុលដែលហ៊ានបើកការស៊ើបអង្កេតមន្ត្រីរបស់ខ្លួនប្រព្រឹត្តអំពើរពុករលួយដកដំណែងចេញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនធីង៉ាប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មប្រជាពលរដ្ឋចោទប្រកាន់ថាអជ្ញាធរនិងស្ថាប័ន្ថជំនាញជាអ្នកនៅពីក្រោយខ្នង! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាំសង្សាដើរកម្សាន្តដូចនាំមកអោយលង់ទឹកស្លាប់ (7jD-DTJi9_o)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនចំនួន ៤ នាក់អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
60 នាក់
សប្តាហ៍នេះ :
758 នាក់
ខែនេះ :
3737 នាក់
3 ខែនេះ :
10979 នាក់
សរុប :
43775 នាក់