ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩
កំពុងសាកល្បងផ្សាយ
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហាសម្ពោធបើកការដ្ឋានជួសជុលផ្លូវ ដោយអ៊ុតបេតុងកៅស៊ូ ( AC )
Wed,11 September 2019 (Time 12:03 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 5នាក់)

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធបើកការដ្ឋានជួសជុលផ្លូវ ដោយអ៊ុតបេតុងកៅស៊ូ ( AC ) ក្នុងក្រុងព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមនាឱកាសនោះផងដែរ ។

សូមបញ្ជាក់ថា៖ការបើកការដ្ឋាននាពេលនេះ គឺជាការពង្រីកគុណភាពផ្លូវដោយជួសជុលរួច អ៊ុតបេតុងកៅស៊ូ (AC) កម្រាស់ ៥សម ដែលមានប្រវែង ៤៨៥០ម៉ែត្រ ស្មើនឹង ៧២១៥០ ម៉ែត្រការ៉េ លើផ្លូវចំនួន ០៣ ខ្សែគឺ៖
១. ផ្លូវព្រះខ័ន (ចាប់ពីកែងផ្លូវជាតិលេខ៩ ដល់ កែងផ្លូវលេខ៨) មានប្រវែង ១៣៤០ ម៉ែត្រ ទទឹង ១៨ ម៉ែត្រ ដែលមានក្រឡាផ្ទៃសុប ២៤,១២០ ម៉ែត្រការ៉េ ។
២. ផ្លូវជាតិលេខ ៦២ (ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់ រង្វង់មូលព្រះនរាយ៍) មានប្រវែង ៤៦០ ម៉ែត្រ ទទឺង ១៤ ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុប ៦៤៤០ ម៉ែត្រការ៉េ ។
៣. ផ្លូវម្លូព្រៃ (ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់ កែងផ្លូវជាតិលេខ៩ សង់ដាកឺយ) មានប្រវែង ៣០៥០ ម៉ែត្រ ទទឹង ១៨ ម៉ែត្រ និង ៩ ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុប ៤១ ៥៩០ ម៉ែត្រការ៉េ ។ ដែលអនុវត្តដោយកងវិស្វកម្មក្រសួងមហាផ្ទៃ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ។

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងសមត្ថកិច្ចចម្រុះចុះបិទអាជីវកម្មរ៉ែមាសប្រទះគំនរ ឈើ ០៦ ទីតាំង (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៊ឹងម៉េងតឹកនិងលោកជំទាវបានសន្យាជួយផ្លូវក្រាលកៅស៊ូចំនួន២ខ្សែដល់អ្នកភូមិអូរឬស្សីក្នុងឱកាសកាន់បិណ្ឌវេនទី 6 នៅវត្តវេឡុវ័នពោធិញាណ អូឬស្សី! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មិនបានបិទគប់ទៅតភ្លើងត្រូវអគ្គីសនីឆក់ស្លាប់! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៉ឹងមេងតឹកនិងលោកជំទាវព្រមទាំង ក្រុមកាងារអចលនទ្រព្យរ៉ុងលីងលីងរួមជាមួយសាលារៀនឯកជន< I T C >បានអញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តទួលល័ករស្មីសាមគ្គទួលពង្រ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
83 នាក់
សប្តាហ៍នេះ :
890 នាក់
ខែនេះ :
3911 នាក់
3 ខែនេះ :
9884 នាក់
សរុប :
23460 នាក់