ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
រថយន្តទំនើបមួយគ្រឿងត្រូវបានចោថៃលួចបម្រុងឆ្លងដែនមកកម្ពុជាដោយលាក់នៅក្នុងព្រៃចំណុុចច្រកក្តឹបថ្មត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យស្រាវជ្រាវរកឃើញនិងប្រគល់ឲ្យថៃវិញ!
Wed,11 September 2019 (Time 05:01 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 35នាក់)

(បន្ទាយមានជ័យ)៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាជនជាតិថៃឈ្មោះ ជីរ៉ាវ៉ាត់ លើតកាសុីត ហៅ ធីម ភេទប្រុស បានបាត់រថយន្ត០១គ្រឿងម៉ាក តូយូតាអាល់ផាត(TOYOTA .ALPHARD) ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ បើ តាមការឆែកជីភីអេសរបស់ម្ចាស់រថយន្តបានឱ្យថា រថយន្តនេះនៅក្នុងទឹកដីខ្មែរ។ ពាក្យបណ្ដឹងនេះតាមរយៈការិយាល័យទំនាក់ទំនងព្រំដែនថៃ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ក្រោយពីទទួលបានពាក្យបណ្ដឹងតាមរយៈការិយាល័យទំនាក់ទំនងថៃ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឱ្យគ្រប់បណ្ដាបញ្ជាការមូលដ្ឋានក្រុង-ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវសា្រវជ្រាវរុករករថយន្តដែលមានភិនភាគខាងលើ។ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងនោះ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៩៩៩ដែលឈរជើងនៅច្រកព្រំដែនបឹងត្រគួន ដឹកដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើប្រតិបត្តិការស្រាវជ្រាវរុករករហូតរកឃើញរថយន្ត០១គ្រឿងនេះ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីរកឃើញរថយន្ត រថយន្តនោះ ត្រូវបានជាប់សោរ ហើយលោកបាន រាយការណ៍ជូនលោកឧត្តមសេនីយ៍មេបញ្ជាការ ដើម្បីយករថយន្តមកស្ទូចដឹកយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីរក្សាទុកបណ្ដោះអាសន្ន។ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ រថយន្ត០១គ្រឿង ម៉ាកតូយូតាអាល់ផាត(TOYOTA.ALPHAFD) សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ (ស្លាកលេខថៃ) ដែលមានលេខតួ AGH300204167 លេខម៉ាសុីន 2ARJ128323 ដែលរកឃើញកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០នាទី ត្រូវបានប្រគល់ទៅឱ្យម្ចាស់ដើមវិញហើយ តាមរយៈលោកវរសេនីយ៍ឯក ឈុមកេត ណុបគេត ប្រធានស្តីទី ការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ចំណែកជនដែលពាក់ព័ន្ធករណីលួចរថយន្តខាងលើនេះសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

អតិថិជនគ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ខកចិត្តត្បិតខ្ចីប្រាក់១៥ម៉ឺនបាតបង់សល់១ខែបែជាថាខ្វះ១១ម៉ឺនបាតទៀត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គយគាបសង្កត់ពេកក្រុមអ្នកដឹកទំនិញសំណូមពរអោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករយកគំរូតាមឯកឧត្តមស៊ុនចាន់ថុលដែលហ៊ានបើកការស៊ើបអង្កេតមន្ត្រីរបស់ខ្លួនប្រព្រឹត្តអំពើរពុករលួយដកដំណែងចេញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនធីង៉ាប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មប្រជាពលរដ្ឋចោទប្រកាន់ថាអជ្ញាធរនិងស្ថាប័ន្ថជំនាញជាអ្នកនៅពីក្រោយខ្នង! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាំសង្សាដើរកម្សាន្តដូចនាំមកអោយលង់ទឹកស្លាប់ (7jD-DTJi9_o)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនចំនួន ៤ នាក់អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
60 នាក់
សប្តាហ៍នេះ :
772 នាក់
ខែនេះ :
3751 នាក់
3 ខែនេះ :
10993 នាក់
សរុប :
43789 នាក់