ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩
កំពុងសាកល្បងផ្សាយ
ម្នាក់ឯងនៅកន្លែងស្ងាត់នាពេលយប់សមត្ថកិច្ចឆែកឆេរឃើញគ្រឿងញៀនឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ!
Wed,11 September 2019 (Time 05:49 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 7នាក់)

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថក្រុប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុងករណីប្រើប្រាស់និងថែរក្សាទុកនូវគ្រឿងញៀខុសច្បាប់។
នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ប្រកបដោយដោយឯកសណ្ឋានត្រឹមត្រូវ បានចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ ពេលល្បាតទៅដល់ចំណុចអាគារកាសុីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ក៏ប្រទះឃើញយុជនម្នាក់ឈរនៅកន្លែងងងឹតតែម្នាក់ឯង។ ដោយមានការសង្ស័យទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយឆែកឆេររកឃើញគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន០១គ្រាប់ និងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៣កូនថង់តូច និងសំបកកូនថង់តូចៗសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីរកឃើញវត្ថុគ្រឿងញៀន ហើយក៏ធ្វើការឃាត់ខ្លួនយកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរមក ទើបកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកឧត្ដមសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកបានចាត់ឱ្យជំនាញការិយាល័យបទល្មើសគ្រឿងញៀនធ្វើការសាកសួរចម្លើយ និងធ្វើតេស្តទឹកនោមទៅលើជនសង្ស័យឈ្មោះ លី សុខម៉េង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅមិនពិតប្រាកដ គឺមានភាពសុីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យអាចត្រូវចោទប្រកាន់ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងសមត្ថកិច្ចចម្រុះចុះបិទអាជីវកម្មរ៉ែមាសប្រទះគំនរ ឈើ ០៦ ទីតាំង (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៊ឹងម៉េងតឹកនិងលោកជំទាវបានសន្យាជួយផ្លូវក្រាលកៅស៊ូចំនួន២ខ្សែដល់អ្នកភូមិអូរឬស្សីក្នុងឱកាសកាន់បិណ្ឌវេនទី 6 នៅវត្តវេឡុវ័នពោធិញាណ អូឬស្សី! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មិនបានបិទគប់ទៅតភ្លើងត្រូវអគ្គីសនីឆក់ស្លាប់! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៉ឹងមេងតឹកនិងលោកជំទាវព្រមទាំង ក្រុមកាងារអចលនទ្រព្យរ៉ុងលីងលីងរួមជាមួយសាលារៀនឯកជន< I T C >បានអញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តទួលល័ករស្មីសាមគ្គទួលពង្រ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
83 នាក់
សប្តាហ៍នេះ :
916 នាក់
ខែនេះ :
3937 នាក់
3 ខែនេះ :
9910 នាក់
សរុប :
23486 នាក់