ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩
កំពុងសាកល្បងផ្សាយ
លោកឧកញ៉ាអ៊ឹងម៉េងតឹកនិងលោកជំទាវបានសន្យាជួយផ្លូវក្រាលកៅស៊ូចំនួន២ខ្សែដល់អ្នកភូមិអូរឬស្សីក្នុងឱកាសកាន់បិណ្ឌវេនទី 6 នៅវត្តវេឡុវ័នពោធិញាណ អូឬស្សី!
Fri,20 September 2019 (Time 08:38 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 17នាក់)

ប៉ោយប៉ែត:នៅព្រឹកថ្ងៃអង្គារ៦រោច ខែភទ្របទ
ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩លោកឧកញ៉ាអ៉ឹងម៉េងតឹកនិងលោកជំទាវព្រមទាំងសហការីនៃ ក្រុមហ៊ុនរអចលនទ្រព្យគម្រោងពុះដីល្វែងសង់សំណង់ អគារផ្សារវិឡានិងកាស៊ីណូរ៉ុងលីងលីងបានអញ្ជើញកាន់បិណ្ឌវេនទី៦នៅវត្តវេឡុវ័នពោធិញាណហៅវត្តអូឬស្សី។
ក្នុងឱកាសកាន់បិណ្ឌនោះដែរដោយមើលឃើញនូវការលំបាកក្នុងការធ្វើដំណើររបស់របស់ពលរដ្ឋលោក ឧកញ៉ាអ៊ឹងម៉េងតឹកបានសន្យាថា:និងជួយសាងសង់ផ្លូវក្រាលកៅស៊ូចំនួន២ខ្សែរសំរាប់ជាចំណងដៃនិងភ្ជាប់និស្ស័យនៅភូមិអូរឬស្សីនេះ។
ដោយលោកបញ្ជាក់ថា:ផ្លូវទី១ពីផ្លូវសាលាទួលពង្រព្រំប្រទល់ភូមិទួលពង្រមកដល់ចំណុចអូរផ្សារអូរឬស្សីប្រវែង៨០០ម៉ែត្រ។
និងផ្លូវខ្សែរទី២ចាប់ពីផ្លូវ៥០ម៉ែត្រមកដល់មកទល់ផ្លីវជាតិលេខ៥៨ដែលមានប្រវែង៣៣០០ម៉ែត្រហើយផ្លូវទាំង២ខ្សែនេះក្រាលដោយកៅស៊ូ។
ក្នុងវេណទី៦នេះព្រះគ្រូចៅអធិការវត្តអូរឬស្សីបានបញ្ជាក់ថា:លោកឧកញ៉ាអ៊ឹងម៉េងតឹកបានចូលជាបច្ច័យប្រមាណជា
ចំនួន១៥០០០០០០៛(ដប់ប្រលានរៀល)និងដុល្លារចំនួន២១០០ថ្លៃភ្លើងចំនួន៦៦៦០បាត
ដើម្បីទុកប្រើប្រាស់ជានច្ច័យ៤ត្រូវតមហរូវការ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋនៅភូមិអូរឬស្សី
នេះមានក្តីរំភើបនិងសប្បាយរីករាយហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចិត្តធម៌សម្បុរសរបស់លោកឧកញ៉ាអ៊ឹងម៉េងតឹកនិងលោកជំទាវនិងក្រុមកាងារក្រុមហ៊ុនរ៉ុងលិញលិញដែលបានចំណាយថវិការជាច្រើនមកសាងសង់ផ្លូវចាក់កៅស៊ូចំនួន២ខ្សែនេះជូនេពួកគាត់ហើយចុងក្រោយនេះពួកគាត់ដែលជាប្រជាពលរដ្ឋក៏បានលើលម្រាមដៃដប់បួងសួងដល់វត្ថុសាកសិទ្ធនិងទេវតាជួយថែរក្សាក្រុមគ្រួសារលោកឧកញ៉ានិងសហការីនូវពរទាំង៤ប្រការហើយសូមអោយជោគជ័យគ្រប់ភារកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលស្រុកថ្មពួកបោសសំអាតមូលដ្ឋានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន ៤នាក់បញ្ជូនទៅតុលាការ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកទឹកអីតៈយុទ្ធជនចូលនិវត្តន៍ម្នាក់បានស្លាប់ខណៈម៉ូតូទឹកបុកជាមួយទូក! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីមកម្នាក់ត្រីវបានគេសង្គ្រោះទាន់ម្នាក់ទៀត បាត់លិចក្នុងទឹកបាត់មួយយប់ទើបរកសាកសពឃើញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកប្រើប្រាស់ថ្នាំញៀនចំនូន៥នាក់ត្រូវបានសមត្ថកិច្ចចាប់មកអបរំរូចអោយម៉ែឪធានាយកទៅផ្ទះវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្លាំងមែនលោក ឃន់ សុខន ដែលអាងអំណាច ទឹកលុយធ្វើរបងគ្រឹសដ៏រឹងមាំ លើទីទួលបូរាណ ទួលត្រពាំងហែផ្កាអាជ្ញាធរអប្សរាអនុវត្តមិនចេញ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
941 នាក់
សប្តាហ៍នេះ :
1500 នាក់
ខែនេះ :
4348 នាក់
3 ខែនេះ :
11487 នាក់
សរុប :
27970 នាក់