ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩
កំពុងសាកល្បងផ្សាយ
ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន!
Fri,06 September 2019 (Time 01:54 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 10នាក់)

បាត់ដំបង៖ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខណះរឹបអូសបានវត្ថុតាងថ្នាំញៀន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ២,៧២ក្រាម។
សមត្ថកិច្ចអោយដឹងថា៖កាលពីថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១១:៥០នាទី នៅចំណុចក្រុមទី០៧ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំលាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរចារ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើស ជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ រុន វិនដា ហៅម៉ាក ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ២,៧២ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់),កាបូបលុយចំនួន ០១, កូនសៀវភៅកត់ត្រាថ្នាំញៀន ចំនួន ០១ក្បាល
-ក្រដាស់អាលុយមីញ៉ូមកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន ១៤កូនដុំ ។
ជនសង្ស័យឈ្មោះ រុន វិនជា ហៅម៉ាក មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៦១ត.ព្រ ចុះថ្ងៃទី ០៨ខែសីហា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ ជា វណ្ណៈ នៃសាលាដំបូងខេត្តបាត់ដំបង ក្នុងបទចោទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជនសង្ស័យ និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងសមត្ថកិច្ចចម្រុះចុះបិទអាជីវកម្មរ៉ែមាសប្រទះគំនរ ឈើ ០៦ ទីតាំង (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៊ឹងម៉េងតឹកនិងលោកជំទាវបានសន្យាជួយផ្លូវក្រាលកៅស៊ូចំនួន២ខ្សែដល់អ្នកភូមិអូរឬស្សីក្នុងឱកាសកាន់បិណ្ឌវេនទី 6 នៅវត្តវេឡុវ័នពោធិញាណ អូឬស្សី! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មិនបានបិទគប់ទៅតភ្លើងត្រូវអគ្គីសនីឆក់ស្លាប់! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៉ឹងមេងតឹកនិងលោកជំទាវព្រមទាំង ក្រុមកាងារអចលនទ្រព្យរ៉ុងលីងលីងរួមជាមួយសាលារៀនឯកជន< I T C >បានអញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តទួលល័ករស្មីសាមគ្គទួលពង្រ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
83 នាក់
សប្តាហ៍នេះ :
898 នាក់
ខែនេះ :
3919 នាក់
3 ខែនេះ :
9892 នាក់
សរុប :
23468 នាក់