ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩
កំពុងសាកល្បងផ្សាយ
ទោចក្រយានយន្តចំនួន ០៥គ្រឿងត្រូវបានស្រាវជ្រាវរកឃើញនិងប្រគល់ជូនម្ចាស់វិញ នៅស្នងការដ្ឋាននគរបាល
Fri,06 September 2019 (Time 12:49 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 11នាក់)

ខេត្តបាត់ដំបង ៖នារសៀលថ្ងៃព្រហស្បតិ៍ ៧ កើត ខែ ភទ្របទឆ្នាំកុរឯកស័ក ព.ស.២៦៦៣ ត្រូវនឹងថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៩ អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នង​​ការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការអនុញ្ញាតពីលោក​ នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងមតិណែ​នាំ​​ផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ កងកម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិត ស្រាលបានធ្វើការប្រគល់ទោចក្រយានយន្ត​ចំនួន០៥គ្រឿងជូនដល់ជនរងគ្រោះជាម្ចាស់វិញ បន្ទាប់ពីបានធ្វើការសហការណ៍ជាមួយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវស្រាវជ្រាវនាពេលកន្លងមក នៅក្រោយពេលដែលជនសង័្សយចំនួន០២នាក់ ប្តី ប្រពន្ធ បានធ្វើ​សកម្មភាព(ឆបោក)ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង​នាពេលកន្លងមក ។
​ សូមជម្រាបជូនថា ក្នុងមួយរយៈពេលកន្លងទៅ​នេះ ជនសង័្សយពីរនាក់ប្តីប្រពន្ធបានធ្វើសក​ម្មភាព(ឆបោក)យកម៉ូតូប្រជាពលរដ្ឋនៅក្នុងមូល​ដ្ឋានស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ជាច្រើនករណីដែលក្នុងនោះជនសង័្សយបានប្រើល្បិចធ្វើហាក់ដូចជាមនុស្សស្គាល់គ្នាបន្ទាប់មកបានសុំខ្ចីម៉ូតូថាទៅទិញនំចំណីឲ្យកូន ដោយប្រពន្ធជាអ្នកជិះម៉ូតូរីឯប្តីនិងកូនតូចនៅរង់ចាំទីនោះ ប៉ុន្តែក្នុងពេលដែលម្ចាស់ទ្រព្យបាត់ការប្រុងប្រយ័ត្នប្តីនិងកូនតូចបានគេចខ្លួនបាត់តែម្តង ហើយក្រោយធ្វើសកម្មភាពបានហើយពួកគេបាននាំយកម៉ូតូទាំង​នោះទៅលក់នៅឯខេត្តតាកែវ ។

នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ ក្នុងពេលដែលជនសង័្សយពីរនាក់ប្តីប្រពន្ធ ធ្វើសកម្មភាពដូចរាល់លើកនៅមូលដ្ឋានស្រុកភ្នំព្រឹកក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកធ្វើការឃាត់​ខ្លួន​បានរួមទាំងម៉ូតូរបស់ជនរងគ្រោះផងនិងបាន​រៀប​ចំសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងរួច​ហើយ ។

ជនសង័្សយទាំងពីរនាក់មានឈ្មោះឃួន ប៊ុនរិត ភេទប្រុស អាយុ ៤៨ឆ្នាំ ជាប្តី និងឈ្មោះ ង៉ែត ស្រីទូច ភេទស្រី អាយុ ៣១ឆ្នាំជាប្រពន្ធទាំងពីរនាក់រស់នៅឯខេត្តតាកែវ ។
ចំពោះបញ្ហានេះក្នុងនាមស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានមេត្តាពិនិត្យពិចារណាឲ្យ​បានគ្រប់ជ្រុងជ្រោយមុនពេលដែលសម្រេចចិត្តប្រគល់នូវទ្រព្យ សម្ភារៈអ្វីមួយឲ្យអ្នកដទៃខ្ចី ព្រោះជនសង័្សយមានល្បិចកលច្រើនណាស់​ដើម្បីយកឲ្យបាននូវទ្រព្យសម្បត្តិឬសម្ភារៈរបស់យើង ហើយជាមួយនេះសូមរួសរាន់រាយការ​ណ៍ភ្លាមដល់សម្ថកិច្ចនគរបាលមូលដ្ឋានដែលនៅជិតបំផុតដើម្បីធ្វើការស្រាវជ្រាវ ឬមានវិធាន​ការចាប់ឃាត់ភ្លាមៗក្នុងបទល្មើសជាក់ស្តែងណា​មួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងសមត្ថកិច្ចចម្រុះចុះបិទអាជីវកម្មរ៉ែមាសប្រទះគំនរ ឈើ ០៦ ទីតាំង (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៊ឹងម៉េងតឹកនិងលោកជំទាវបានសន្យាជួយផ្លូវក្រាលកៅស៊ូចំនួន២ខ្សែដល់អ្នកភូមិអូរឬស្សីក្នុងឱកាសកាន់បិណ្ឌវេនទី 6 នៅវត្តវេឡុវ័នពោធិញាណ អូឬស្សី! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មិនបានបិទគប់ទៅតភ្លើងត្រូវអគ្គីសនីឆក់ស្លាប់! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៉ឹងមេងតឹកនិងលោកជំទាវព្រមទាំង ក្រុមកាងារអចលនទ្រព្យរ៉ុងលីងលីងរួមជាមួយសាលារៀនឯកជន< I T C >បានអញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តទួលល័ករស្មីសាមគ្គទួលពង្រ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
83 នាក់
សប្តាហ៍នេះ :
915 នាក់
ខែនេះ :
3936 នាក់
3 ខែនេះ :
9909 នាក់
សរុប :
23485 នាក់