ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីរក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!
Fri,06 September 2019 (Time 09:44 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 51នាក់)

ខេត្តបាត់ដំបង៖ កំលាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅកាន់តុលាការបន្ទាប់ពីរកឃើញគ្រឿងញៀន 2 កញ្ចប់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២១:៥០នាទី នៅចំណុចក្រុមទី០៦ ភូមិតាតុក២
ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា៖

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមាន ឈ្មោះ តាំង អឺងហុង ហៅ សាំ ធីហ៊ាង ហៅ ហុង ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២កូនថង់ ទម្ងន់ ១,៥៤ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់), កាបូបលុយ ០២ និងអំពូលទែម៉ូម៉ែត្រសម្រាប់ជក់ថ្នាំញៀន ០២ ។
ជនសង្ស័យឈ្មោះ តាំង អឺងហុង ហៅ សាំ ធីហ៊ាង ហៅ ហុង មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ
១៤១ត.ព្រ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ របស់លោក លី សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ក្នុងបទចោទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិគារ៣ ឃុំគារស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ជនសង្ស័ុ និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
582 នាក់
ខែនេះ :
4606 នាក់
3 ខែនេះ :
12263 នាក់
សរុប :
49329 នាក់