ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩
កំពុងសាកល្បងផ្សាយ
លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយ សេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមណេះសំណាលជាមួយនាយទាហាន -នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ !
Sat,07 September 2019 (Time 10:24 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 8នាក់)

បន្ទាយមានជ័យ៖ថ្ងៃសៅរ៍ ០៩កើត ខែភទ្របទ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសមណេះសំណាលជាមួយនាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងត្រួតពិនិត្យចំនួនទ័ព គ្រឿងបំពាក់ យោធបរិក្ខា
របស់កម្លាំងអន្តរាគមន៍ ត្រៀមអនុវត្តន៍ដីកាតុលាការ ។ ក្នុងពិធីនេះផងដែរក៏មានការសម្តែងជូនដល់គណៈអធិបតី លើជំនាញរួមមាន ៖ ១/-ការរក្សាសណ្តាប់ ក្នុងនោះមាន៖-ការរុញច្រានក្រុមបាតុករ -ការវាយលុកក្រុមបាតុករ -បើករូបភាពចាប់មេបាតុករ -ការបាញ់អាវុធប្រឆាំងបាតុករ ២/-ការសម្ដែងក្បាច់គុនកងយោធពលខេមរភូមិន្ទរួមមាន ៖ ១-ការវាយលង្ហិនរួម ២-ការហ្វឹកហាត់កាយសសម្បទា ៣-ការវាយរំដោះចំណាប់ខ្មាំង ។ ក្នុងនោះមានការសម្ដែង កាយសម្បទា រួមមាន ៖ ១-ការវាយបំបាក់ដៃ ២-ការវាយបំបាក់ជើង ៣-ការវាយបំបែកខ្នង ៤-ការវាយបំបែកទ្រូង ៥-ការវាយបំបែកក្បាល។ ក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស សំបូរធន បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តន៍ទៅតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា គឺ (ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ)។ លោកឧត្ដមសេនីយ៍ទោ ស សំបូរធនបានបន្តទៀតថា កម្លាំងកងរាជអាវុធហត្ថទាំងអស់ត្រូវមានការសាមគ្គីគ្នា ឯកភាពគ្នាជាធ្លុងមួយ ហើយ ខិតខំរៀនសូត្រឲ្យមានសមត្ថភាពពិតប្រាកដ និងដកស្រង់យកបទពិសោធន៍ល្អៗ ដើម្បីបំពេញតួនាទី-ភារកិច្ច ឲ្យកាន់តែមានប្រសិទិ្ធភាពខ្ពស់ លោកបានបញ្ជាក់ទៀតថា កម្លាំងអន្តរាគមន៍នេះ មានភារកិច្ច ០៤ គឺ ១-ត្រៀមអន្តរាគមន៍អនុវត្តន៍ដីការរបស់តុលាការ ២-ជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ៣-បង្រ្កាបរាល់បទល្មើស ៤-ថែរក្សា ការពារសន្តិសុខ សំណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងសមត្ថកិច្ចចម្រុះចុះបិទអាជីវកម្មរ៉ែមាសប្រទះគំនរ ឈើ ០៦ ទីតាំង (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៊ឹងម៉េងតឹកនិងលោកជំទាវបានសន្យាជួយផ្លូវក្រាលកៅស៊ូចំនួន២ខ្សែដល់អ្នកភូមិអូរឬស្សីក្នុងឱកាសកាន់បិណ្ឌវេនទី 6 នៅវត្តវេឡុវ័នពោធិញាណ អូឬស្សី! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មិនបានបិទគប់ទៅតភ្លើងត្រូវអគ្គីសនីឆក់ស្លាប់! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៉ឹងមេងតឹកនិងលោកជំទាវព្រមទាំង ក្រុមកាងារអចលនទ្រព្យរ៉ុងលីងលីងរួមជាមួយសាលារៀនឯកជន< I T C >បានអញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តទួលល័ករស្មីសាមគ្គទួលពង្រ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
83 នាក់
សប្តាហ៍នេះ :
887 នាក់
ខែនេះ :
3908 នាក់
3 ខែនេះ :
9881 នាក់
សរុប :
23457 នាក់