ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩
កំពុងសាកល្បងផ្សាយ
ពិធីសម្ពោធឆ្លងនិងកាត់ខ្សែបូររូបព្រះវិស្ណុលោកតារាជក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ទោអត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ!
Mon,09 September 2019 (Time 08:57 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 13នាក់)

~ដែលពិធីនេះប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ 11 កើតខែត្បុតឆ្នាំកុរឯកស័កពុទ្ធសករាជ 2563 ត្រូវនឹងថ្ងៃទី 9 ខែកញ្ញាឆ្នាំ 2019 នៅវត្ត សិរីមង្គលសុធារាមស្ទឹង បត់ដែលស្ថិតនៅក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពិធីនេះដែរដោយបានអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា សានស៊ានហូប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតលោកទៀតហើយអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតលោកធិនស៊ិនដេតអធិការក្រុងប៉ោយប៉ែត លោកស្រិលអិនចៅសង្កាត់ផ្សារកណ្តាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទលោកមេភូមិញាតិញោមប្រជាពលរដ្ឋពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ព្រះតេជគុណប៉ុកចំរើនព្រះគ្រូចៅអធិការវត្តសិរីមង្គលសុធារាមស្ទឹងបត់និងជាអនុគណអនុគណក្រុងប៉ោយប៉ែតបានមានសង្ឃដិកា របាយការណ៍សង្ខេបស្តីពីការកសាងនិងជួសជុលឡើងវិញនូវរូបព្រះវិស្ណុដៃបួននៅក្នុងវត្តសេរីមង្គលសុធារាមស្ទឹងបាត់ហើយត្រូវនឹងបានប្ររព្ធពិធីសម្ពោធឆ្លងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោអត់ខែនាឱកាសនេះ។
វត្តសេរីមង្គលសុធារាមស្ទឹងបត់នេះបានបដិសន្ធិឡើងក្នុងឆ្នាំ 2000 ហើយមានច្បាប់អនុញ្ញាតយល់ព្រមឲ្យបង្កើតជាវត្តស្របច្បាប់ដោយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាតាមសេចក**ីសម្រេចលេខ 355 ក៏ថូសរួចចុះថ្ងៃទី 20 ខែតុលាឆ្នាំ 2010 លើផ្ទៃដីទំនាបដែលមានទំហំ 37, 488 ម៉ែត្រការ៉េដែលជាសុភាជ្រះថ្លារបស់ពុទ្ធបរិស័ទ 5 គ្រួសារនិងដីផ្លូវអែបរបងវត្តខាងលិចព្រះគ្រូចៅអធិការសុំបិណ្ឌបាត្រពីសំណាក់ពុទ្ធបរិស័ទចំនួន 22 គ្រួសារបន្ថែមទៀត អ្នកស្រីសេងគីមនិងលោកចាន់ណាភរិយាមានទទឹង 4 ម៉ែត្រនិងបណ្ដោយ 12 9ម៉ែត្រដើម្បីទុកជាសម្បត្តិរដ្ឋនិងពុទ្ធសាសនា។
ព្រះគ្រូចៅអធិការ បានបន្ថែមថា ឧត្តមឧត្តមសេនីយ៍ទោអត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវព្រមទាំងបុត្រនិងបុគ្គលិកក្រុមការងារអឹមអេប៊ីក្រុងប៉ោយប៉ែតបានបរិច្ចាគផ្ទាល់ខ្លួនកសាងជួសជុលឡើងវិញកសាងអានទឹកចាក់បេតុងថ្មីកសិណទឹកខាងមុខពី ចាក់បេតុងឲ្យខ្ពស់ក្រោយថ្មគ្រួសទន្លេដ៏វិចិត្រលាបថ្នាំនោះលោកតាថ្មីលាបថ្នាំអ្នកដៃប្រវែង 60 ម៉ែត្រនិងកែលំអរផ្សេងៗអស់រយៈពេល 9 ខែដោយចំណាយថវិកាអស់ចំនួន 15,3 50 ដុល្លារ មួយម៉ឺនប្រាំពាន់បីរយហាសិបដុល្លារគត់និងថវិកា វិការំណាយបុណ្យទាំងស្រុង។
ក្នុងនោះផងដែរព្រះគ្រូចៅអធិការវត្តបានអំពាវនាវបណ្ដាបាទឯកឧត្តមនាយឧត្តមសេនីយ៍អាត់ខែមនិងលោកជំទាវជួយកសាងបង្ហើយបុស្បុកតម្កល់ព្រះអង្គសម្ដែងធម្មចក្រដែលនៅចំពោះមុខគណៈអធិបតីនិងភ្ញៀវកិត្តិយសស្រាប់ជាទីបញ្ចប់នេះស្មោះព្រះគ្រូចៅអធិការវត្តតំណាងឲ្យព្រះសង្ឃគ្រប់ព្រះអង្គលោកអាចារ្យគណៈកម្មការបុណ្យសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមគណៈអធិបតីនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានឆ្លៀតឱកាសពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងរូបព្រះវិស្ណុនិងពិធីចែកទានជូនលោកយាយលោកតាប្រជាពលរដ្ឋចំនួន 200គ្រួសារនាឱកាសនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងសមត្ថកិច្ចចម្រុះចុះបិទអាជីវកម្មរ៉ែមាសប្រទះគំនរ ឈើ ០៦ ទីតាំង (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៊ឹងម៉េងតឹកនិងលោកជំទាវបានសន្យាជួយផ្លូវក្រាលកៅស៊ូចំនួន២ខ្សែដល់អ្នកភូមិអូរឬស្សីក្នុងឱកាសកាន់បិណ្ឌវេនទី 6 នៅវត្តវេឡុវ័នពោធិញាណ អូឬស្សី! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មិនបានបិទគប់ទៅតភ្លើងត្រូវអគ្គីសនីឆក់ស្លាប់! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ាអ៉ឹងមេងតឹកនិងលោកជំទាវព្រមទាំង ក្រុមកាងារអចលនទ្រព្យរ៉ុងលីងលីងរួមជាមួយសាលារៀនឯកជន< I T C >បានអញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តទួលល័ករស្មីសាមគ្គទួលពង្រ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
73 នាក់
ម្សិលមិញ :
83 នាក់
សប្តាហ៍នេះ :
914 នាក់
ខែនេះ :
3935 នាក់
3 ខែនេះ :
9908 នាក់
សរុប :
23484 នាក់