ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ជនជាតិចិនជាង១០០នាក់ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងអនឡាញ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន!
Tue,10 September 2019 (Time 10:41 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 33នាក់)

(ភ្នំពេញ)ជនជាតិជាង១០០នាក់ត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបើកប្រតិបត្តិការចាប់ខ្លួនខណះដែលពួកគេរស្នាក់នៅខុសច្បាប់ និងបើកល្បែងតាមអ៊ីនធ័រណេត Game Onlineដោយជ្រកក្រោមស្លាកយីហោសាកលវិទ្យាល័យ Excelpolitan University ប៉ុន្ដែធាតុពិតទីតាំងនេះ បើកជួលឲ្យប្រព្រឹត្តអំពើល្មើសច្បាប់។
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនជាតិចិនទាំង១០៥នាក់នេះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ក្នុងអគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល បានបញ្ជាក់ទៀតថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនទាំងអស់នេះ មានបំពាក់ស្លាកយីហោសាកលវិទ្យាល័យ Excelpolitan University ប៉ុន្ដែធាតុពិតទីតាំងនេះ បើកជួលឲ្យប្រព្រឹត្តអំពើល្មើសច្បាប់ទៅវិញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូត កុំព្យទ័រលើតុ DeskTop ចំនួន៨០គ្រឿងផងដែរ។
លោកប្រធាននាយកដ្ឋានរូបនេះ បានអះអាងថា ជនជាតិដែលសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ មានខ្លះពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់ និងខ្លះទៀត ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងតាមអ៊ីនធ័រណេត។ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ចូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការបន្ដតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

អតិថិជនគ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ខកចិត្តត្បិតខ្ចីប្រាក់១៥ម៉ឺនបាតបង់សល់១ខែបែជាថាខ្វះ១១ម៉ឺនបាតទៀត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គយគាបសង្កត់ពេកក្រុមអ្នកដឹកទំនិញសំណូមពរអោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករយកគំរូតាមឯកឧត្តមស៊ុនចាន់ថុលដែលហ៊ានបើកការស៊ើបអង្កេតមន្ត្រីរបស់ខ្លួនប្រព្រឹត្តអំពើរពុករលួយដកដំណែងចេញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនធីង៉ាប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មប្រជាពលរដ្ឋចោទប្រកាន់ថាអជ្ញាធរនិងស្ថាប័ន្ថជំនាញជាអ្នកនៅពីក្រោយខ្នង! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាំសង្សាដើរកម្សាន្តដូចនាំមកអោយលង់ទឹកស្លាប់ (7jD-DTJi9_o)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនចំនួន ៤ នាក់អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
920 នាក់
ខែនេះ :
3814 នាក់
3 ខែនេះ :
11147 នាក់
សរុប :
43766 នាក់