ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
មុខសញ្ញាជួញដូរថ្នាំញៀនចំនួន2នាក់អស់ល័ក្ខត្រូវបានសមត្ថកិខ្ខឃាត់ខ្លួន!
Wed,12 February 2020 (Time 07:05 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 61នាក់)

ខេត្តបាត់ដំបង : ជនសង្ស័យ 2 នាក់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ប្រើប្រាស់ ខុសច្បាប់នូវសារធាតុញៀនត្រូវបានកំលាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការរដ្ឋាននគរបាលស្រុកសំពៅលូនចាប់ឃាត់ខ្លួន
ដោយដកហូតបានវត្ថុតាងថ្នាំញៀននឹងសម្ភារៈមួយចំនួនបញ្ជូនទៅកានើតុលាការ..។
ដោយគោរពបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង
អោយ កម្លាំងនគរបាលគ្រប់ស្រុកក្នយងខេត្តនេះត្រូវតែ អនុវត្តន៍តាមគោលនយោបាយ ភូមិឃុំ
មានសុវត្ថិភាពពិសេសបោសសំអាតគ្រឿងញៀននៅក្នុងមូលដ្ឋានអោយអស់នោះស្រុកសំពៅលូនដោយមានការចង្អុលបង្ហាញក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន នៅថ្ងៃទី10ខែកុម្ភៈ ឆ្នាំ 2020 វេលាម៉ោង 15និង 10នាទី នៅចំណុចតេសាម ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុក បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ហាមឃាត់ខុសច្បាប់ ចំនួនមួយករណី ឃាត់ខ្លួនជនសង្ស័យចំនួន 02 នាក់ ÷ 1-ឈ្មោះ ខាន់ ខេង ភេទប្រុស អាយុ 53 ឆ្នាំ , 2-ឈ្មោះ ឃុន សុឃាង ភេទ ប្រុស អាយុ 30 ឆ្នាំ អ្នកទាំងពីរ មានទីលំនៅចំណុចខាងលើ ដកហូតវត្ថុតាង
- ថ្នាំញៀនម៉ាទឹកកក ចំនួន 04 ថង់
- ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនលក់ចំនួន 01 គ្រឿង
- ស្លាបព្រា សម្រាប់ ចូក គ្រឿងញៀន ច្រកលក់ចំនួន 01
- ទូរស័ព្ទដៃចំនួន 03 គ្រឿង (ខូចមួយគ្រឿង)
- កាំបិតចំនួន 01 ដើម
- ថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន
- ប្រាក់ដុល្លារ ចំនួន 95 ដុល្លារ , ប្រាក់បាតចំនួន 9.230 បាត , ប្រាក់រៀល 3.475.000 រៀល ។
ទៅជាយ៉ាងណាក្រោយពីសាកសួរនិងធ្វើកំណត់ហេតុ រួចរាល់ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបាន កម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បី ចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់ដីអោយគេហើយបែជាជឿតាមគេញុះញង់ហ៊ានឡើងតុលាការប្តឹងទារដីមកវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អេងវាសនាត្រូវបានតុលាការទាត់ចោលបណ្តឹងធ្លាយរឿងលោកសឹងសារ៉ែនអោយប្រជាពលរដ្ឋក្រៅភូមិផ្តិតមេដៃគាំទ្រខ្លួនអោយឡើងធ្វើមេភូមិវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
76 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
834 នាក់
ខែនេះ :
7077 នាក់
3 ខែនេះ :
16888 នាក់
សរុប :
60744 នាក់