ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
នាំសង្សាដើរកម្សាន្តដូចនាំមកអោយលង់ទឹកស្លាប់
Mon,24 February 2020 (Time 06:31 PM)
ដោយ ៖ 7jD-DTJi9_o (ចំនួនអ្នកអាន: 29នាក់)

ស្ទឹងត្រែង: ដូចពាក្យចាស់មួយឃ្លាពោលថាសម្បាយ ក្លាយ ជាទុក្ខយ៉ាងណាមិញ គូស្នេហ៍មួយគូរួមដំណើរកម្សាន្តជាមួយមិត្តភ័ក្រ ជាច្រើនកន្លែងចុងក្រោយស្រីស្នេហ៍បែជា លង់ទឹកស្លាប់.។
ជនរងគ្រោះឈ្មោះ លី ស្រីនាថ ភេទស្រី អាយុ ២៣ឆ្នាំ (ស្លាប់) រស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ មានករណីមនុស្សលង់ទឹកស្លាប់នៅចំណុចរមណីយដ្ឋានកោះខេស្ថិតក្នុង ភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ។
ជនរងគ្រោះឈ្មោះ លី ស្រីនាថ ភេទស្រី អាយុ ២៣ឆ្នាំ (ស្លាប់) រស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងគូសង្សារ រួមមិត្តភក្តិបានចេញដំណើរពីភ្នំពេញតាំងពីថ្ងៃទី២០ ទៅកម្សាន្តឯខេត្តសៀមរាប ថ្ងៃបន្ទាប់ទី២១ ចេញពីខេត្តសៀមទៅលេងផ្ទះមិត្ត នៅខេត្តព្រះវិហារ លុះថ្ងៃទី២២ ក៏បន្តដំណើរទៅលេងខេត្តស្ទឹងត្រែង ហើយបានចូលលេងក្នុងរមណីយដ្ឋានកោះខេ ទន្លេសេកុង ដំណើរកម្សាន្តនោះ ពួកគេបានថតផ្តិតយករូបភាព និងទេសភាពស្អាតៗ តាមបណ្ដាឆ្នេរខ្សាច់មួយ ទៅឆ្នេរខ្សាច់មួយទៀត រហូតមកដល់ចំណុចកើតហេតុខាងលើ ក៏ឆ្លងចំអន្លង់ជ្រៅដែលមានជម្រៅ ២០ម៉ែត្រ បណ្ដាលឲ្យនារីជាសង្សារលិចលង់ទៅក្នុងទឹកបានបាត់ទៅ។
ក្រោយកើតហេតុ ក៏មានសមត្ថកិច្ច ចុះមកជួយធ្វើការរាវរក ប៉ុន្តែរកមិនឃើញ លុះព្រឹកឡើងបាននាំគ្នារៀបចំពិធីបួងសួងសែនព្រេន ទើបរកសពឃើញ នៅរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ហើយកម្លាំងជំនាញត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីយ។

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
93 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
587 នាក់
ខែនេះ :
4611 នាក់
3 ខែនេះ :
12268 នាក់
សរុប :
49334 នាក់