ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនចំនួន ៤ នាក់អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ!
Mon,24 February 2020 (Time 02:42 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 22នាក់)

បាត់ដំបង៖ដូចពាក្យចាស់មួយឃ្លាពោលថា៖ភ្នំអាចសឹក តែចរឹកមនុស្ស មិនងាយកែ យ៉ាងណាមិញ បុរសជាចោរម្នាក់នេះធ្លាប់គុកម្តងហើយមិនរាងចាល
ទេីបចេញពីពន្ធនាគារមកវិញសោះមកធ្វេីស​កម្ម​ភាព​(លួចមានស្ថានទម្ងន់​ទោស)ដោយប្រេីអាវុធចាក់ជនរងគ្រោះអោយរងរបួសធ្ងន់រួចប្លន់យកទ្រព្យសម្បត្តិយ៉ាងកក្រើកក្រុងបាត់​ដំ​បងតែត្រូវអស់ល័ក្ខជាប់អន្ទាក់
សមត្ថកិច្ចដដែល...។
សមត្ថកិច្ចបានអោដឹងថា៖ដោយ អនុវត្តតាមបទបញ្ជារបស់ឯកឧ​ត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នង​ការ​ដ្ឋាននគបាលខេត្តបា​ត់​ដំបង​ នៅរសៀលថ្ងៃទី២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០នេះលោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ​
បាន ដឹកនាំធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់​ក្រោ​យពេលដែលជនសង័្សយរូបនេះធ្វេី​សកម្មភាពចាក់ទៅ​លេីជនរង​គ្រោះឈ្មោះ​ យ៉ាន់ គឹមយៀត ភេទ​ស្រី អាយុ៥៦ឆ្នាំមានទីលំនៅក្រុម​ទី១៤ភូមិអូរ​តា​គាំ​១សង្កាត់ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំ​បង​​ដេីម្បី(ប្លន់យកទ្រព្យ​សម្បត្តិ)​របស់ជនរង​គ្រោះស្ថិតក្នុងលំនៅដ្ឋានខាងលេី​ ។

លោកឧត្តមសេនីយ៍ត្រី​ ជេត​ ​វណ្ណនី​បាន​បញ្ជាក់​មុននេះថា​ កាលពីព្រឹកថ្ងៃទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០​២០​វេលាម៉ោង៦និង០០នាទី​ ជនសង័្សយរូបនេះ​បានចូលធ្វេីសកម្មភាពក្នុងលំនៅដ្ឋានរបស់ជន​រងគ្រោះខាងលេី​ ដោយមានកាំបិតជា​មធ្យោ​បាយ​ក្នុងការប្រព្រឹត្តិ​ តែក្នុងខណ:ចូលទៅដល់បានពេីបប្រទះជាមួយជនរងគ្រោះជាម្ចាស់ផ្ទះ​ ហេីយជនសង័្សយបានធ្វេីសកម្មភាពចាក់ដោយកាំបិតទៅលេីជនរងគ្រោះបណ្តាលឲ្យរង​របួសជាទម្ងន់មុន​ពេលដែលជនសង័្សយប្រមូលយក​ទ្រព្យសម្បត្តិរបស់ជនរងគ្រោះហេីយគេច​ខ្លួន​បាត់ពីកន្លែងកេីតហេតុ។

ក្រោយកេីតហេតុភ្លាមៗសមត្ថកិច្ចន​គរ​បាលធ្វេីការស្រាវជ្រាវជាបន្ទាន់រហូតឈានទៅកំណត់​បាននូវមុខសញ្ញាសង័្សយរួចបានធ្វេីការឃាត់ខ្លួន​នាវេលាម៉ោង​១៥និង២៥នាទី​ថ្ងៃខែឆ្នាំដដែល។

លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរ​បាលក្រុងបាត់ដំបង​ បានបញ្ជាក់ប្រាប់មុននេះថា​ជនសង័្សយឈ្មោះ​ រឿន​ វិត​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​រស់នៅមិនប្រាកដ​ តែជាមុខសញ្ញាដែលទេីបចេញពីពន្ធនាគារក្នុងមួយរយ:ពេលខ្លីនេះ​ ។ លោកអធិការបានបញ្ជាក់បន្ថែមទៀតថា​ ជន​រងគ្រោះត្រូវបានអ្នកជិតខាងនិងក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជាបន្ទាន់​ ដោយ​សាររងរបួសធ្ងន់​ រហូតមកដល់ពេលព្រលប់នេះមិនទាន់អាចនិយាយបាននៅឡេីយ​ទេ​លោកថាក្នុងកិច្ចប្រតិបត្តិការនេះនគរបាលដកហូតបានសម្ភារ:​ជាភស្តុតាងមួយចំនួនរួមមាន៖
-កង់ពណ៌ទឹកប្រាកចំនួន​០១គ្រឿង​(ជាមធ្យោ​បាយជិះធ្វេីសកម្មភាព)
-កូនកាំបិតចិតបន្តែចំនួន​០២(សម្ភារ:ធ្វេី​សកម្មភា​ព)
-មួកកន្តឹបពណ៏ក្រហមចំនួន០១
-កាបូបពណ៌ទឹកប្រាក់ចំនួន០២(ជារបស់ជន​រងគ្រោះ)
-ខោខូវប៊យជើងខ្លីចំនួន០១
-អាវរងារពណ៌ឈាមជ្រូកចំនួន០១

លោកអធិការបញ្ជាក់ប្រាប់ថាតាមចម្លេីយសារ​ភាពរបស់ជន​សង័្សយខាងលេី​បានសារភាព​ថា​ រូបពិតជានធ្វើសកម្មភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាព​(ចាក់ដោយកាំបិត​)​ទៅ​លេីជនរងគ្រោះខាងលេីដេីម្បីយកទ្រព្យស​ម្បត្តិពិតប្រាដកមែន​ ។ ដោយសារជនរងគ្រោះមិនទាន់អាចបំភ្លឺបានដូច្នេះសម្ភារ:​បាត់បង់ពិត​ប្រាកដសមត្ថកិច្ចនគរបាលមិនទាន់ដឹង​ច្បាស់នៅឡេីយទេ។

ជនសង័្សយ​កំពុងធ្វេីការស្រាវជ្រាវ និងបន្តក​សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបា​ត់​ដំបង​ដេីម្បីចាត់ការតាមផ្លូច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
96 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
590 នាក់
ខែនេះ :
4614 នាក់
3 ខែនេះ :
12271 នាក់
សរុប :
49337 នាក់