ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ក្រុមហ៊ុនធីង៉ាប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មប្រជាពលរដ្ឋចោទប្រកាន់ថាអជ្ញាធរនិងស្ថាប័ន្ថជំនាញជាអ្នកនៅពីក្រោយខ្នង!
Tue,25 February 2020 (Time 09:04 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 24នាក់)

ព្រះវិហារ ៖មិនយូទេ ព្រៃឡង់ និងព្រៃព្រះរកានិងរលាយហិនហោច ក្នុងពេលឆាប់ៗនេះមិនខានដោយសារ អាជ្ញាធរមានសមត្ថកិច្ចពិសេសមន្ត្រីជំនាញត្រូវបានគេមើលឃើញថា៖អសមត្ថភាពក្នុងការបង្ក្រាបនិងទប់ស្កាត់តាមបែបលំៗខណៈពេលដែល
ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍បានដាក់ម៉ាស៊ីនកែច្នៃឈើដោយពឹងទៅលើដីសម្បទាន តែធាតុពិតប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មយ៉ាងភ្លូកទឹកភ្លូកដី។

ថ្មីៗនេះសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាតអំពីសក្មភាព ក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងនៅព្រៃឡង់ ស្ថិតចំណុចអូរឡង់តំបន់៤-៥ ភូមិស្រែវាល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារដោយសំអាងមានច្បាប់ពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។
        ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍មានការអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធ្វើការឈូសឆាយក្នុងអនុតំបន់ ៤ និងអនុតំបន់៥ ស្ថិតនៅខេត្តព្រះវិហារហើ្យមិនមានដែនកំណត់ទំហំដីនិងចំណុចទីតាំងព្រំប្រទល់ច្បាស់លាស់នោះទេ ។
       ក្រុមហ៊ុនមួយនេះបានដាក់ម៉ាស៊ីនកែច្នៃឈើដោយពឹងទៅលើដីសម្បទាន តែធាតុពិតប្រមូលកាប់ឈើពីតំបន់ព្រៃឡង់មកធ្វើអាជីវកម្មយ៉ាងរលូនដោយពឹងលើមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តជាអ្នកនៅពីក្រោយខ្នង។
    ចំណែក   មេការក្រុមហ៊ុន ធីង៉ាឈ្មោះស៊ុងបានរក្សាភាពស្ងៀមស្ងាត់មិនបានបង្ហើបពីសកម្មភាពទាំងនោះឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថាព្រៃឡង់ ព្រៃព្រះរកា មិនត្រូវបានអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ទេ កំពុងតែរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ ជាពិសេស ឯកឧត្តម អភិបាលខេត្តព្រះវិហារក៏គ្មានវិធានការទប់ស្កាត់បង្ក្រាបបានដែរ បើទប់ស្កាត់បានត្រឹមលំៗតែប៉ុណ្ណោះ។
ជុំវិញនៃការព្រួយបារម្ភនិងចោទប្រកាន់ពីសំណាក់ពលរដ្ឋទៅលើអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធខាងលើនេះអ្នកសារព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីអជ្ញាធរនិងអ្នកពាក់ព័ន្ធបាននៅឡើយទេព្រោះពុំមានលេខទូរស័ព្ទ។តែទោះជាយ៉ាងណាសារព័ត៌មានយើងនឹងព្យាយាមទំនាក់ទំនងសុំការបំភ្លឺដើម្បីនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
89 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
583 នាក់
ខែនេះ :
4607 នាក់
3 ខែនេះ :
12264 នាក់
សរុប :
49330 នាក់