ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
គយគាបសង្កត់ពេកក្រុមអ្នកដឹកទំនិញសំណូមពរអោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករយកគំរូតាមឯកឧត្តមស៊ុនចាន់ថុលដែលហ៊ានបើកការស៊ើបអង្កេតមន្ត្រីរបស់ខ្លួនប្រព្រឹត្តអំពើរពុករលួយដកដំណែងចេញ!
Wed,26 February 2020 (Time 09:55 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 24នាក់)

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាពិសេសក្រុមអ្នកដឹកទំនិញ ទាំងតូចទាំងធំនិងក្រុមអ្នករត់តាក់ស៊ី មានការសម្បាយរីករាយចិត្តយ៉ាងខ្លាំងខណៈពេលដែល សមត្ថកិច្ចក្នុងខេត្តបន្ទាយមានជ័យដែលធ្លាប់ តែបណ្តាក់គ្នាដូចខ្យងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចាំកាឥក់រថយន្ត ទារប្រាក់ពីរថយន្តឆ្លងកាត់នោះត្រូវបានដកចេញមួយរយះដើម្បី ទទួលសម្តេចតេជោហ៊ុនសែន.សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ 58.. ។
កាលពីព្រឹកថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2020 នេះ នៅក្នុងក្រុងប៉ោយប៉ែតសម្ដេចមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ 58 ពីក្រុងប៉ោយប៉ែតក្នុង
ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តែអ្វីដែលគួរអោយ កត់សំគាល់នោះគឺសកម្មភាព របស់សមត្ថកិច្ចដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅលើ ដងផ្លូវត្រូវបានកាត់បន្ថយមិនថាតែនគរបាលចរាចរណ៍ឬក៏គយចល័តនៅក្នុងខេត្តបន្ទាយមានជ័យ
ដែលតែងតែធ្វើសកម្មភាពប្រដេញចាប់រថយន្តដឹកទំនិញនៅតាមផ្លូវក៏ត្រូវផ្អាកផងដែរ។
ប្រភព ព័ត៌មានពីក្រុមអ្នកដឹកទំនិញពីប៉ោយប៉ែតមកកាន់ខេត្តបន្ទាយមានជ័យនិងឆ្ពុះទៅកាន់បណ្តាខេត្តនានា ដែលបានឆ្លងកាត់ផ្លូវជាតិលេខ៥ តែងតែ
ត្អូញត្អែរថា៖ រកស៊ីរាល់ថ្ងៃនេះដូចចិញ្ចឹមប្រពន្ធចុងគេអញ្ចឹង។ព្រោះរកស៊ីយូៗទៅឡានកាន់តែចាស់រកតែលុយជួសជុលមិនឃើញ។
ព្រោះតែត្រូវបង់លុយកាក់ជូនសមត្ថកិច្ចតាមដងផ្លូវដែលបណ្តាក់គ្នាដូចខ្យងច្រើនពេក។
ប្រភពបានបន្តអោយដឹងទៀតថា៖គ្រាន់ដី៤៨គីឡូសោះ សមត្ថកិច្ខគយទាំងខេត្តនិងក្រសួងដណ្តើមគ្នាដាក់ប៉ុស្តិ៍ដើម្បីជំរិតទារប្រាក់ដាក់ខែជាមួយរថយន្តដឹកទំនិញទាំងធំទាំងតូច៣ទៅ៤កន្លែងទៅហើយនេះមិនរាប់បញ្ចូលទាំងក្រុមចំរុះត្រូតពិនិត្យលក្ខណះបច្ចេកទេសយានយន្តនិងប៉ូលីសចរាចរណ័ផងទេ។
ប្រភព បន្តទៀតថា៖កន្លងមកពួកគាត់ធ្លាប់បានសំណូមពរដល់អភិបាលខេត្ត លោកអភិបាល បន្ទាយមានជ័យ គឺ ឯកឧត្តមអ៊ុំរាត្រី អោយជួយត្រួតពិនិត្យទៅបញ្ហានេះម្តងជា២ដងរួចមកហើយតែហាក់ដូចគ្មានអ្វីកែប្រែឡើយ។ប៉ូលិសចរាចរណ៍ក៏នៅតែបន្តដាក់គយទាំងខេត្តនិងក្រសួងនៅតែបន្តកៀបសង្កត់ពួកគាត់រឹបតែខ្លាំងជាងមុនទៅទៀត។
ពួកគាត់បញ្ជាក់ថា៖សមត្ថកិច្ចដែលគាបសង្កត់ខ្លាំងជាងគេគឺជាគយចល័តក្រសួងដែលមានប៉ុស្តិ៍នៅចំណុចខាងគល់ស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លាក្រុងសិរីសោភ័ណក្រោមការគ្រប់គ្រងរបស់លោក
ឈុនសុធាវណ្ណារី តែម្តង។
ដែលអោយពួកគាត់ដែលជាអ្នកដឹកទំនិញតាមរថយន្តកាមរីពីឃ្លាំងនៅប៉ោយប៉ែតមកខេត្តបន្ទាយមានជ័យបង៉លុយកាក់ដាក់ខែក្រៅផ្លូវការថ្លៃជាងគេគឺក្នុងខែៗបើរថយន្តតាក់ស៊ី ៨០ម៉ឺនរៀលស្មើ២០០ដុល្លា
ចំណែករថយន្តធំ រថយន្តក្លុបនិងរថយន្តក្រុងគិតតម្លៃផ្សេង។
ទោះជាយ៉ាងណាពួកគាត់ដែលជាក្រុមអ្នកដឹកទំនិញចង់បានអោយមានផ្លូវជាតិលេខ៥ ពីប៉ោយប៉ែតមកខេត្តបន្ទាយមានជ័យកាន់បន្ថយសមត្ថកិច្ចដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យអោយស្ងាត់ដូចថ្ងៃសម្តេចហ៊ុនសែនមកសម្ពោពផ្លូវនៅថ្ងៃនេះបន្តទៀតពិសេសឧត្តមបណ្ឌិតគុណអគ្គនាយកដ្ឋានគយនិងរដ្ឋាករគួរតែកាត់បន្ថយប៉ុស្តិ៍ត្រួតពិនិត្យក្រសួងនៅចំណុចគល់ទឹកថ្លាមួយចេញទៅព្រោះច្រើនលើសលុបពេកហើយគ្រាន់តែគយចល័តសាខាខេត្តបានដាក់នៅមាត់ច្រកគយត្រួតពិនិត្យនៅទីលានពិនិត្យរទេះផងគយផ្លូវ៥០នៅក្នុងសង្កាត់និមិត្តនិងគយសាលាក្រហមនៅក្នុងឃុំសំរោងស្រុកអូរជ្រៅ១កន្លែងទៀតពួកគាត់សំណូមពរអោយឧត្តមបណ្ឌិតគុណអគ្គនាយកដ្ឋានគយនិងរដ្ឋាករយកគំរូតាមឯកឧត្តមស៊ុនចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនដែលហ៊ានកាត់សាច់ស្អុយចេញដោយបើកការស៊ើបអង្កេតមន្ត្រីរបស់ខ្លួនណាប្រព្រឹត្តអំពើរពុករលួយដកដំណែកចេញ៕ហ៊ាផ្លយ

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
586 នាក់
ខែនេះ :
4610 នាក់
3 ខែនេះ :
12267 នាក់
សរុប :
49333 នាក់