ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
អតិថិជនគ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ខកចិត្តត្បិតខ្ចីប្រាក់១៥ម៉ឺនបាតបង់សល់១ខែបែជាថាខ្វះ១១ម៉ឺនបាតទៀត!
Fri,28 February 2020 (Time 05:12 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 22នាក់)

បន្ទាយមានជ័យ: ផ្ទុះរឿងចម្លែកផ្អើលក្រុងប៉ោយប៉ែតខណៈពេលដែលអតិថិជនបានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាក្រុងប៉ោយប៉ែតចំនួន
15 ម៉ឺនបាតសោះហើយបង់រំលោះសល់តែមួយខែស្រាប់តែគាត់ចង់បង់ផ្តាច់ដើម្បីដកយកប្លង់មកវិញ។បែជាខាងបុគ្គលិកនៃគ្រឹស្ថានខាងលើមិនព្រមអោយដកដោយគេប្រាប់ថាបើចង់ផ្តាច់ទាល់តែបង់ប្រាក់ចំនួន១១ម៉ឺនបាតទៀតទើបបានដែលធ្វើអោយគាត់ហួសចិត្តយ៉ាងខ្លាំងនិងបានទៅតវ៉ាជាច្រើនដងតែខាងប្រាសាក់មិនខ្វល់ដោយមិនទទួលខុសត្រូវនិងតម្រូវអោយគាត់ដែលជាអតិថិជនត្រូវតែបង់១១ម៉ឺនបាតទៀតទើបដកប្លង់បាន...។
ដោយ មានការព្រួយបារម្ភព្រោះតែមិនព្រមបង់ប្រាក់
សងខែចុងក្រោយដែលមានចំនួន១១ម៉ឺនបាតដែលខាងបុគ្គលិកប្រាសាក់សាខាប៉ោយប៉ែតធ្វើខុសនោះ
ខ្លាចគ្រឹស្ថានមីក្រូហិរ័ញ្ញវត្ថុខាងលើនេះមករឹបអូសយកផ្ទះ របស់គាត់តកទទេទើបនៅថ្ងៃទី២៧ខែកុម្ភះ
ឆ្នាំ២០២០នេះគាត់ក៏បានអញ្ជើញក្រុមអ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយដើម្បីអោយថ្នាក់ដឹកនាំបានជ្រាបនឹងជួយអន្តរាគមន៍។
លោក អឿនសុខលីមអាយុ ៣៧ឆ្នាំ ជាប្តី និងអ្នកស្រី
ពីនណាវី អាយុ៣៩ឆ្នាំជាប្រពន្ធ ដែលមានទីលំនៅ
ក្នុង ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ខេត្ត បន្ទាយមានជ័យដែលអះអាងថា:កំពុងក្លាយជាជនរងគ្រោះព្រោះការខ្ជីខ្ជារបស់បុគ្គលិកគ្រឹស្ថានមីក្រូហិរ័ញ្ញវត្ថុប្រាសាក់វាយបញ្ជូលទិន្នន័យច្រលំនោះបានរៀបរាប់ថា:ដោយសារភាពក្រីក្រនិងខ្វះខាតពេកណាមួយមិនទាន់មានជម្រកសមរម្យផងអ្នកស្រីនឹងប្តីក៏បាពិភាក្សាគ្នារួចរាល់ក៏បានទៅខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់១០ម៉ឺនបាតដើម្បីសាងសង់សំនៅដ្ឋានម្តងរួចមកហើយ។
តែក្រោយមកដោយសារតែមានការខ្វះខាតដើមទុនរកស៊ីអ្នកស្រីនិងប្តីក៏បានបន្តខ្ចីលុយកាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាប៉ោយប៉ែតចំនួន១៥ម៉ឺនបាតបន្ថែមទៀតព្រោះមានទំនុកចិត្តធ្លាប់ខ្ចីស្រួលមិនមានបញ្ហា ដោយរូបគាត់និងគ្រួសារក៏ខិតខំរកស៊ី សន្សំ ប្រាក់ចំនួន១ខែបានប្រាក់៥០០០បាតដើម្បីបង់សងរយៈពេលបីឆ្នាំស្មើនឹង ៣៦ ខែតែនៅពេលដែលគាត់បានបង់សងទៅវិញចំនួន ៣៥ខែពេលដែលសុំទៅដកវិញស្រាប់តែខាងប្រាសាក់មិនព្រមដកប្លង់
កស្រីនិងប្តីក៏បានឡើងទៅតវ៉ានៅសាខាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនោះប្រាប់ថា:ទាល់តែអ្នកស្រីនិងប្តីសងលុយចំនួន១១ម៉ឺនបាតទៀតទើបគេប្រគល់ប្លង់កម្មសិទ្ធនោះមកវិញ។
អ្នកស្រីពីនណាវី បន្តអោយដឹងទៀតថា:គ្រានោះអ្នកស្រីនិងប្តីក៏បានឡើងទៅតវ៉ានៅសាខាប្រាសាក់នេះជាលើកច្រើនសារមកហើយទោះបីជាគេដឹងថាអ្នកស្រីបានបង់លុយកាក់អស់រយះពេល៣៥ខែហើយនៅខ្វះតែមួយខែក៏ដោយក៏គេនៅតែគិតតាម
ឯកសារតែបុគ្គលិកធ្វើខុសនោះទៀតដោយអ្នកស្រីបង់ប្រាក់គ្រប់ចំនួន១១ម៉ឺនបាតដដែលដោយគេគ្រាន់តែនិយាយពាក្យពីម៉ាត់យ៉ាងខ្លីគឺសុំទោសបុគ្គលិកធ្វើខុសតែចែត្រូវតែសង។
ជុំវិញការលើឡើងអ្នកសារព័ត៌មានយើងបានទាក់ទងទៅកាន់បុគ្គលិកប្រាសាក់ដើម្បីអោយជួយបកស្រាយពន្យល់រឿងខាងលើតែត្រូវបានគេបដិសេធដោយលើកទៅពេលក្រោយ។
តែរសៀលថ្ងៃដដែលនោះខាងគ្រឹស្ថានហិរ័ញ្ញវត្ថុ
ប្រាសាក់ប្រចាំប៉ោយប៉ែតបានលួចទាក់ទងមកណាត់ជួបចចារជាមួយនឹងលោក អឿនសុខលីមអាជាប្តី និងអ្នកស្រីពីនណាវី ជាប្រពន្ធ ដែលមានបញ្ហានោះដើម្បីបញ្ចប់រឿងដោយខាងភាគីប្រាសាក់ បញ្ចុះតំលៃចំនួន៤០០០០ម៉ឺនបាតដោយអោយអ្នកស្រីនិងប្តីសងតែជាង៦០០០០បាតប៉ុណ្ណោះ។
តែការចចារនេះត្រូវបានបរាជ័យដោយតែអ្នកស្រីមិនព្រមព្រោះច្រើនលើសលុបពេកអ្នកមិនអាចទទួលបាន។ហើយចុងក្រោយតាមរយះសារព័ត៌មាននេះអ្នកស្រីសូមអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ខមេត្តាជួយអន្តាគមន៍ផ្តល់យុត្តិជូនក្រុមគ្រួសាគាត់ដែលកំពុងតែជួបវិបត្តជំពាក់បំណុលគេជុំទិសនេះផងទាន!៕ដោយហ៊ាផ្លយ

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
157 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
651 នាក់
ខែនេះ :
4675 នាក់
3 ខែនេះ :
12332 នាក់
សរុប :
49398 នាក់