ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ក្មេងប្រុសអាយុ១២ឆ្នាំយកកាំភ្លើងច្នៃភ្ជង់ទ្រូងម្ដាយលេងរៀលកៃត្រូវពីរគ្រាប់ប្រកាច់ស្លាប់នៅកន្លែង!
Tue,17 March 2020 (Time 09:33 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 13នាក់)

កំពង់ធំ៖ ពិតជាគួរឲ្យរន្ធត់មែនស្ត្រីម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងខណៈដែលកូនប្រុសអាយុ១២ឆ្នាំយកកាំភ្លើងកែច្នៃភ្នង់ដើមទ្រូងម្តាយលេង ស្រាប់តែរៀលកៃចំម្តាយចំនួន២គ្រាប់ប្រកាច់ស្លាប់ភ្លាមនៅនឹងកន្លែង...។
ហេតុការណ៍ នេះបង្កការអោយមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅភូមិទួលគ្រើលឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពងធំ ។
ជនរងគ្រោះមានឈ្មោះយ៉ិត ឃឿន អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ  គឺម្តាយបង្កើតរបស់ជនបង្ករ ដែលមានឈ្មោះ  គ្រឿន ម៉ាណាអាយុ១២ឆ្នាំ។
យោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសបង្កើតរបស់ជនរងគ្រោះ ដែលមានឈ្មោះ គ្រឿន ម៉ាណា ភេទប្រុស អាយុ១២ឆ្នាំបានយកអាវុធកែច្នៃ សម្រាប់បាញ់សត្វ  ហើយបានបញ្ចូលគ្រាប់ស្រាប់យកទៅភ្ជុងម្តាយលេង  តែពេលដែលភ្ជង់ ក៏បានរាលកៃចំនួន ២គ្រាប់ចំដើមទ្រូង បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងភ្លាមៗ នៅផ្ទះរបស់ជនរងគ្រោះតែម្តង។
ជុំវិញករណីនេះដែរ សមត្ថកិច្ចជំនាញ និងមានការចូលរួមពីសំណាក់លោក សេន កុសល់ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទបល្ល័ង្គ និងគ្រូពេទ្យ បានចុះមកទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័្ចយ លើសាកសពហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារអាវុធកែច្នៃពិតប្រាកដមែន ក្រោយ មកក៏ប្រគល់ឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយចំណែចក្មេងប្រុសដែលដើមហេតុធ្វើឲ្យម្តាយ ស្លាបត្រូវបានឃាត់ខ្លួន ដើម្បីកសាងនិតិវិធីបញ្ជូនមកតុលាការ។

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
82 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
576 នាក់
ខែនេះ :
4600 នាក់
3 ខែនេះ :
12257 នាក់
សរុប :
49323 នាក់