ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ដឹកឈើរធ្ងន់ពេកផ្ទុះកង់រេចង្កូដធ្លាក់ប្រឡាយធ្លាយចេញឈើរប្រណីត!
Sat,21 March 2020 (Time 06:00 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 9នាក់)

សៀមរាប:រថយន្តឡានបាឡែនលោតឆ័ត្រដឹកឈើគ្រញូងលាយធ្នង់ចូលខេត្តសៀមរាប ផ្ទុះកង់ក្រឡាប់ចូលប្រឡាយត្រូវបានកម្លាំងនគរបាលរដ្ឋបាលទឹកវិលបានសហការស្ទូចយករថយន្ថនិងឈើល្មើសច្បាប់មករក្សាទុកដើម្បីប្រគល់អោយជំនាញ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា:នៅវេលាម៉ោង 3 និង 20នាទីឈានចូលថ្ងៃទី 21 ខែមិនា ឆ្នាំ 2020 ,មានឡានចំនួនមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N 5893 បានបើកបរ តាមបណ្ដោយផ្លូវជាតិលេខ 6 ពីទិសខាងលិចទៅទិសខាងកើតដល់ចំណុច ភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានបែកកង់ហើយក្រឡាប់រថយន្ត ហើយម្ចាស់រថយន្តបានគេចខ្លួនដោយក្នុងរថយន្តនោះមានសុទ្ធតែឈើប្រភេទឃ្នង់ និងក្រញ៉ូងល្មើសច្បាប់ ហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិលបានស្ទូចយកមរក្សាទុកនៅប៉ុស្ដិ៍ដើម្បីធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវអត្តសញ្ញាណម្ចាស់។
វេលាម៉ោង 8:00 នាទីថ្ងៃទីខែឆ្នាំដដែលកម្លាំងអធិការដ្ឋាននិងប៉ុស្ដិ៍ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ធ្វើការសហការជាមួយកម្លាំងការិយាល័យនគរបាលសេដ្ឋកិច្ច ជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការត្រួតពិនិត្យ និងប្រគល់អោយទៅអោយការិយាល័យនគរបាលសេដ្ឋកិច្ច ជំនាញរដ្ឋបាលព្រៃឈើទទួល យកទៅបន្តនៅតិវិធីតាមច្បាប់រដ្ឋបាលព្រៃឈើ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
84 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
578 នាក់
ខែនេះ :
4602 នាក់
3 ខែនេះ :
12259 នាក់
សរុប :
49325 នាក់