ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
សង្ស័យតែកុងរថយន្តធំរងុយដេករេចង្កូតបុករថយន្តដឹកទឹកកកបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល !
Mon,23 March 2020 (Time 10:49 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 8នាក់)

បន្ទាយមានជ័យ: យ៉ាងហោចណាស់មនុស្សម្មាក់បានរងរបួសធ្ងន់ចំណែកម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តធំ បុក រថយន្ត ដឹកទឹកកក។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង12 និង40 នាទីថ្ងៃទី22ខែមិនាឆ្នាំ2020 ក្រៅទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ5 ត្រង់ចំណុចផ្លូវចូលសួនស្ព័រ ស្ថិតក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ដែលចុះទៅកាន់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា:
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តធំ បុក រថយន្ត ដឹកទឹកកកក្នុងទិសដៅច្រាសគ្នា ពីទិសខាងត្បូងទៅទិសខាងជើង បណ្តាលឲ្យ:
-មនុស្ស: របួសធ្ងន់01នាក់ ស្រាល01 នាក់
-សំភារៈ: រថយន្ត02 គ្រឿងខូចខាតធ្ងន់
-មូលហេតុ: រថយន្តទាំង2 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ សង្ស័យតៃកុងរថយន្ត ធំ ងងុយដេករ៉េចង្កូត ចូលចំណែកផ្លូវ រថយន្តដឹក ទឹកកកទើបបង្ករអោយកើតគ្រោះថ្មាក់ ចរាចរណ៍តែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តធំ គេចខ្លួនបាត់ ។ចំណាយជនរងគ្រោះទាំង 2 ត្រូវបានសមត្ថកិច្ចចរាចរណ៍បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី។
បន្ទាប់ពីធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ចជំនាញបានចាប់យកវត្ថុតាងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីបន្តនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
585 នាក់
ខែនេះ :
4609 នាក់
3 ខែនេះ :
12266 នាក់
សរុប :
49332 នាក់