ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
រងរបួស៣នាក់ក្នុងហេតុការណ៍ផ្ទុះគម្របស៊ីទែនស្តុកប្រេងឥន្ធនៈក្នុងសង្កាត់អូរអំបិល!
Tue,24 March 2020 (Time 03:52 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 9នាក់)

បន្ទាយមានជ័យ ៖ ផ្ទុះគម្របស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីក្នុងស្ថានីយ៍មួយកន្លែង បណ្តាលអោយ មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ រថយន្ត សង្គ្រោះនិងកងកម្លាំង សមត្ថកិច្ច ទាំងបីស្ថាប័នមកជួយពន្លត់
ទប់ស្កាត់បានដោយជោគជ័យ។
ហេតុការណ៍នេះបានបង្ករអោយភ្ញាក់ផ្អើលឡើង
នៅវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ម្ចាស់ស្ថានីយ៍ស្តុកប្រេងឥន្ទនៈនោះត្រូវគេស្គាល់ថា
ឈ្មោះ ជា លី ភេទប្រុស អាយុ៦៨ឆ្នាំ ។
លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទះ អគ្គីភ័យបានឲ្យដឹងថា ៖ក្រោយពីកើតហេតុផ្ទុះគម្របស៊ីទែនក្រោមដីក្នុងមួយកន្លែងដែលមាននៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបង្កចេញជាអណ្តាតភ្លើងភ្លាមនោះ លោកបានដឹកនាំកងកម្លាំងនគរបាលជំនាញពន្លត់អគ្គីភ័យនាំយករថយន្តពន្លត់អគ្គីភ័យ១គ្រឿង និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រតិបតិ្តការសិករងខេត្ត ចុះជួយអន្តរាគមន៍ជួយពន្លត់ភ្លើង និងជួយសង្រ្គោះអ្នករងរបួសចំនួន៣នាក់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ មាន ១/-ឈ្មោះ គឺម ផ្លា ភេទប្រុស អាយុ៤៩ឆ្នាំ, ២/-ឈ្មោះ ឌុច ចាន់ហេង ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់ ជាកូនប្រសាររបស់ម្ចាស់ស្ថានីយ៍ និង៣/-ឈ្មោះ សាន វីរៈពីទូ ភេទប្រុស អាយុ១២ឆ្នាំ ​ត្រូវជាចៅ ។
លោកស្នងការរងបានបញ្ជាក់ថា ៖ តាមការសាកសួរជុំវិញករណីផ្ទុះគម្របស៊ីទែននេះ នៅមុនពេលកើតហេតុនោះកូនប្រសាររបស់ឈ្មោះ គឹម ផល្លា និងចៅប្រុសឈ្មោះ ឌុច ចាន់ហេង បានបូមប្រេងពីឡានដឹកប្រេងដាក់ក្នុងស៊ីទែនស្តុបប្រេងក្រោម ពេលដែលកំពុងបូមស្រាប់តែឮសម្លេងផ្ទុះចេញពីម្ខាងរបងហើយខ្ទាតផ្កាភ្លើង ឆាបក្លាយជាអណ្តាតភ្លើង និងបណ្តាលឲ្យផ្ទុះស៊ីទែនប្រេងក្រោមដីដែលកំពុងបញ្ជូលប្រេង ភ្លាមនោះកូនប្រសាររបស់គាត់ឈ្មោះ ផល្លា បានរត់ទៅបិតក្បាលរ៉ូមីនេប្រេងដើម្បីកុំឲ្យឆាបឆេះកាន់តែខ្លាំង និងប្រើបំពង់ឧស្ម័នបាញ់ពន្លត់បាញ់ រហូតរងរបួសខ្លួនឯងធ្ងន់ធ្ងរ និងរបួសកូនប្រុសម្នាក់ទៀតឈ្មោះ ហេង ហើយនិងចៅប្រុសម្នាក់ឈ្មោះ សាន វីរៈពីទូ ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន តែដោយអាការៈរបួសធ្ងន់ធ្ងរក៏បន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។ក្នុងហេតុការណ៍ខាងគ្រោះអគ្គីភ័យនេះ ត្រូវបានបាញ់ទឹកពន្លត់អស់១រថយន្តទើបគ្រប់គ្រងស្ថានការន៍នោះបាន មិនបង្ករាលដាលទៅផ្ទះអ្នកជិតខាង។ចំពោះមូលហេតុបង្កឲ្យមានការផ្ទុះគម្របស៊ីទែនស្តុកប្រេងនេះគឺបណ្តាល​មកពីការធ្វេសប្រហែសរបស់ម្ចាស់ស្ថានីយ៍ ដែលគ្រប់គ្រងប្រេងស្តុកនោះខ្វះលក្ខណៈបច្ចេកទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
159 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
653 នាក់
ខែនេះ :
4677 នាក់
3 ខែនេះ :
12334 នាក់
សរុប :
49400 នាក់