ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ចាញ់បោកប្រុសស្នេហ៍ ចងកសម្លាប់ខ្លួន ប្តីមកទទួលសព យកទៅធ្វើបុណ្យ!
Thu,26 March 2020 (Time 02:00 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 34នាក់)

កំពង់ឆ្នាំង : ស្ត្រីម្នាក់ បានមកចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់សណ្ឋាគាផាម៉ាក្នុងបន្ទប់ លេខ២០៣ដោយសាតែ មូលហេតុ រឿងចាញ់បោក ប្រុសស្នេហ៍ អស់លុយពីខ្លួន។ 
ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ក្នុងបន្ទុបសណ្ឋាគា ផាម៉ា ក្នុងក្រុងនិងកំពង់ឆ្នាំង ។

បើយោងតាមកំណត់ហេតុ របស់សមត្ថកិច្ច ដែលបានចុះទៅពិនិត្យសាកសព ស្ត្រីដែលបានចងក សម្លាប់ខ្លួន នៅក្នុងសណ្ឋាគារផាម៉ា PAMA បានគេអោយដឹងថាមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ  ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបច្ចេកទេសបាន ដាក់ការសណ្ឋានថា ស្រ្តីរងគ្រោះគិតខ្លីបានសម្រេចចិត្តចងករ ធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្តង  ។
ដោយមិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះសមត្ថកិច្ចក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
ជុំវិញករណីនេះដែរប្រភពក្រៅផ្លូវការមួយនៅកន្លែងកើតហេតុបានអោយដឹងថា ការស្លាប់របស់ស្រ្តីរងគ្រោះខាងលើនេះ គេសង្ស័យថា មានការចាញ់បោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់ ១៧០០ដុល្លាបន្ថែមទៀត ទើបកើតជាជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួនទើបនាងគិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនដើម្បីបញ្ចប់ បញ្ហាបែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់ដីអោយគេហើយបែជាជឿតាមគេញុះញង់ហ៊ានឡើងតុលាការប្តឹងទារដីមកវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អេងវាសនាត្រូវបានតុលាការទាត់ចោលបណ្តឹងធ្លាយរឿងលោកសឹងសារ៉ែនអោយប្រជាពលរដ្ឋក្រៅភូមិផ្តិតមេដៃគាំទ្រខ្លួនអោយឡើងធ្វើមេភូមិវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
64 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
822 នាក់
ខែនេះ :
7065 នាក់
3 ខែនេះ :
16876 នាក់
សរុប :
60732 នាក់