ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ ២នាក់ទៅតុលាការពីបទប្រើប្រាស់ដោយខុសច្បាប់នូវសំលៀក​បំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ!
Thu,26 March 2020 (Time 04:44 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 32នាក់)

ស្វាយរៀង:ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តស្វាយ​រៀងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសំលៀក​បំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈនិងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ។
ដែលប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកទី២៦ខែមីនាឆ្នាំ២០២០ដោយយោងតាមការអនុញ្ញាតធ្វើការបើកការស៊ើបអង្កេតបឋមលេខ០២ អ.យ ចុះហត្ថលេខាដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងកាលពីថ្ងៃទី១៦ខែមីនា ឆ្នាំ២០២០។
តាមពាក្យបណ្ដឹងរបស់ឈ្មោះ ហាស់ ស្រីមុំ ភេសស្រី អាយុ ៣២ឆ្នាំមុខរបេអាជីវករ មានទីលំនៅភូមិថ្មសឃុំស្វាយជ្រំស្រុកស្វាយជ្រំខេត្តស្វាយរៀងកាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០។
ក្រោយពីបានការអនុញ្ញាតមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀងបានកោះហៅជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ អុន សំអឿន (ឈ្មោះធ្លាប់ប្រើ ហង្ស បណ្ឌិត ) ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិស្ពឺខាងកើត ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។
២.ឈ្មោះ ណយ ចំណាន (ឈ្មោះធ្លាប់ប្រើ ណាន)ភេទប្រុស អាយុ៤១ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិព្រៃសម្ភ័រឃុំសំបួរស្រុកស្វាយទាបខេត្តស្វាយរៀងឱ្យចូលខ្លួនមកមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ។
ក្រោយពីបញ្ចប់ការសាកសួរមន្រ្តីនគរបាលយុត្តិធម៌បានរាយ​ការណ៍ជូនលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសា​លាដំបូងខេត្តស្វាយរៀង។
ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញានៃអយ្យការអម​សាលាដំបូងខេត្តបានឱ្យមន្រ្តីនគរបាលយុត្តិធម៌ធ្វើការឃាត់ខ្លួនជនជាប់សង្ស័យបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់ដីអោយគេហើយបែជាជឿតាមគេញុះញង់ហ៊ានឡើងតុលាការប្តឹងទារដីមកវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អេងវាសនាត្រូវបានតុលាការទាត់ចោលបណ្តឹងធ្លាយរឿងលោកសឹងសារ៉ែនអោយប្រជាពលរដ្ឋក្រៅភូមិផ្តិតមេដៃគាំទ្រខ្លួនអោយឡើងធ្វើមេភូមិវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
813 នាក់
ខែនេះ :
7056 នាក់
3 ខែនេះ :
16867 នាក់
សរុប :
60723 នាក់