ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
តារាសម្ដែង ប៉ែន ចំរុង និង លោក តាន់ គឹមសួរ ដឹកនាំក្រុមការងារ យុវជន ស្ម័គ្រចិត្ត បៃតងវ៉ររៀរស៍ នាំយកជែលលាងដៃ សម្លាប់មេរោគ និងសន្លឹកម៉ាស់ ប្រគល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែត!
Fri,27 March 2020 (Time 09:24 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 35នាក់)

ប៉ោយប៉ែត ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះដោយ មើលឃើញនូវការខិតខំប្រឹងប្រែង របស់ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត ក្នុងយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ​ ប្រយុទ្ធ បង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺជំងឺកូវីដ ១៩ (COVID-19​) យ៉ាងសកម្មនោះក្រុមការងារ យុវជនស្ម័គ្រចិត្តបៃតងវ៉ររៀរស៍ (Baitong Warriors) ដឹកនាំដោយ លោក ប៉ែន ចំរុង និង លោក តាន់ គឹមសួរ បាននាំយក ជែលលាងដៃ សម្លាប់មេរោគ និងសន្លឹកម៉ាស់ ការពារមេរោគ មួយចំនួន មកប្រគល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែត តាមរយៈ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត សម្រាប់យកទៅចាឋត់ចែង ប្រើប្រាស់តាមតម្រូវការ ។
ក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៏បាលថ្លែងអំណរគុណ ដល់
លោក ប៉ែន ចំរុង និង លោក តាន់ គឹមសួរ រួមជាមួយក្រុមការងារយុវជន ស្ម័គ្រចិត្ត បៃតងវ៉ររៀរស៍ (Baitong Warriors) ដែលចូលរួមចំណែកជួយសង្គម ជាពិសេស ដែលបាននាំយក ជែលលាងដៃ សម្លាប់មេរោគ និងសន្លឹកម៉ាស់ ការពារមេរោគ មក ប្រគល់ជូនដល់រដ្ឋបាលក្រុងនេះ ។
សូមជម្រាបថា ចំពោះ លោក ប៉ែន ចំរុង បងប្អូនប្រជាពលរដ្ឋ បានស្គាល់ហើយ គាត់ជា តារាសម្ដែង និង ពិធីករ ដែលល្បីឈ្មោះ ម្នាក់ នៅកម្ពុជា យើង ហើយសម្រាប់ លោកតាន់ គឹមសួរ វិញ ជាបុរសម្នាក់ ដែលតែងតែធ្វើកិច្ចការសប្បុរសធម៌ជាច្រើន ដូចជា វីដេអូរ អប់រំ ខ្លី ៗ ។

ព័ត៌មានគួរចាប់អារម្មណ៍

លក់ដីអោយគេហើយបែជាជឿតាមគេញុះញង់ហ៊ានឡើងតុលាការប្តឹងទារដីមកវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អេងវាសនាត្រូវបានតុលាការទាត់ចោលបណ្តឹងធ្លាយរឿងលោកសឹងសារ៉ែនអោយប្រជាពលរដ្ឋក្រៅភូមិផ្តិតមេដៃគាំទ្រខ្លួនអោយឡើងធ្វើមេភូមិវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
832 នាក់
ខែនេះ :
7075 នាក់
3 ខែនេះ :
16886 នាក់
សរុប :
60742 នាក់