ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
បង្ក្រាបទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ!
Sat,28 March 2020 (Time 05:22 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 32នាក់)


កំពង់ស្ពឺ​ ÷កំលាំង​ន​គ​របាល​អធិការ​ដ្ឋាន​ស្រុក​ឧដុង្គ​ ស្រាវជ្រាវ​​​ប​ង្រ្កាប​ទីតាំងចែកចាយថ្នាំញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន៤កញ្ចប់នឹងអាវុធជាច្រើនប្រភេទ...!
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពង់ស្ពឺឱ្យអនុវត្តតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាពត្រូវលុបបំបាត់ភាពអសកម្មនានាដើម្បីថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនោះកំលាំងអធិការដ្ឋាននគរស្រុកឧដុង្គ បេីកបបេីកប្រតិបត្ដិការ បោះសំអាតមូលដ្ឋាន។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានរាយការណ៍ដឹងថា;កាលពី​វេលាម៉ោង១៥និង០០នាទីថ្ងៃ​ទី២៧ ខែមិនា ឆ្នាំ២០២០ ទទួលបាន​សេចក្ដី​រាយ​ការណ៍ពីប្រជាពលរដ្ឋថានៅចំនុចផ្ទះរបស់ឈ្មោះ ទ្រី ឡិន ភេទប្រុស​ អាយុ៣០ឆ្នាំ រស់នៅភូមិ​ក្រាំ​ងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​ តែ​ងតែឃេីញក្រុមក្មេងចេញ_ចូល​ ដោយមានការ​សង្ស័យ​ថាជាទីតាំង​​ប្រើប្រាស់និងជួញដូរគ្រឿង​ញៀន​ ដោយមានការចង្អុលណែនាំពីរលោកស្ន​ងការ​ កំលាំងអធិការដ្ឋាននគរស្រុកឧដុង្គ បេីកប្រ​តិ​​​បត្ដិការ​ស្រាវជ្រាវ​បញ្ជាក់​និងឈានទៅបង្រ្កាបឃាត់បានមុខសញ្ញាសង្ស័យចំនួន១នាក់១.ឈ្មោះ ទ្រី ឡិន ជាម្ចាស់​ទីតាំង​ និងស្នេីសុំគោលការណ៍​ឆែកឆេរ​រកឃើញម្សៅក្រាមពណ៌សសង្ស័យជា​គ្រឿងញៀនចំនួន ០៤កញ្ចប់​ (០១មធ្យម ០៣តូច) ច្រកថង់ផ្លាស្ទិច​ ថង់សម្រាប់ច្រក​គ្រឿងញៀនដា​វចំនួន ០៧ដើម កាំបិត​ផ្គាក់ ១០ដើម កាំភ្លើងកែឆ្នៃប្រើខ្យល់ចំនួន០២ដើម ទូរស័ព្ទដៃ០១គ្រឿងនិ​ង​ឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។​
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើការចែកចាយថ្នាំញៀនពិតប្រាកដមែនចំណែកកំបិតនិងអាវុធកែច្នៃក៏ទុកលក់ផងដែរ។
បច្ចុប្បន្ន​ជនសង្ស័យ​ រួមជាមួយ​វត្ថុតាង​ ផ្នែក​គ្រឿ​ង​ញៀន​ អធិ​កា​រ​​ដ្ឋាន​នគរបាល​ស្រុក​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​ជំនាញ​ស្នងការ​នគរ​បា​ល​ខេត្ត​ ដើម្បី​ចំណាត់ការ​តាមនីតិវិធីគឺ​ច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់ដីអោយគេហើយបែជាជឿតាមគេញុះញង់ហ៊ានឡើងតុលាការប្តឹងទារដីមកវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អេងវាសនាត្រូវបានតុលាការទាត់ចោលបណ្តឹងធ្លាយរឿងលោកសឹងសារ៉ែនអោយប្រជាពលរដ្ឋក្រៅភូមិផ្តិតមេដៃគាំទ្រខ្លួនអោយឡើងធ្វើមេភូមិវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
800 នាក់
ខែនេះ :
7043 នាក់
3 ខែនេះ :
16854 នាក់
សរុប :
60710 នាក់