ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ប្រជាពលរដ្ឋចោទប្រកាន់ថាសមត្ថកិច្ចស្រុកសំរោងអសមត្ថភាពបណ្ដោយឱ្យ ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងឈ្មោះ តាអ៊ួក បើកលេងយ៉ាងអនាធិបតេយ្យ!
Sat,28 March 2020 (Time 08:45 PM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 41នាក់)

តាកែវៈល្បែងស៊ីសងជាប្រភពនៃអំពើហិង្សាក្នុងគ្រួសារនិងសង្គមកើតមានអំពើចោរកម្មគ្រប់ប្រភេទហើយកន្លងមករាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីលុបបំបាត់អំពើអសកម្មទាំងនេះតែអនុសាសន៍ក៏ដូចជាបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំពុំសូវមានប្រសិទ្ធភាពប៉ុន្មាននុះទេចំពោះល្បែងស៊ីសងគឺប្រៀបដូចវែកចកជាក់ស្ដែងនៅរសៀលថ្ងៃទី ២៨ មីនា ឆ្នាំ២០២០ នេះ មានសេចក្តីរាយការណ៍បានឲ្យដឹងថាទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងរបស់ឈ្មោះ អ៊ួក ដែលស្ថិតនៅ ភូមិ ត្រពាំងខ្នា ឃុំ ជំរះពេន ស្រុក សំរោង ខេត្តតាកែវ បានបើកលេងយ៉ាងគគ្រឹកគគ្រេងគុណទៅនឹងអនុសាសន៍ក៏ដូចជាបទបញ្ជាប្រមុខថ្នាក់ដឹកនាំដោយពុំឃើញសមត្ថកិច្ចក្នុងមូលដ្ឋនសោះឡើយ...។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតមូលដ្ឋានក្បែទីតាំងសង្វៀនជល់មាន់​និងអាប៉ោងខាងលើបានឲ្យដឹងថា ម្ចាស់ទីតាំងសង្វៀនជល់មាន់ឈ្មោះ អ៊ួក ដែលបានបើកលេងជារៀងរាល់ថ្ងៃនេះគឺមិនខ្លាចរអាសមត្ថកិច្ចឬច្បាប់នោះឡើយ ហើយជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែម្តង។
ពលរដ្ឋបានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើនហើយជល់ភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗ ដោយពួកមានការព្រួយបារម្ភថាបើកាលណាមានល្បែងស៊ីសងហើយវាអាចនឹងកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ឬប្រើហិង្សាជាដើម។
ពួកគាត់បានបន្តទៀតថាប្រហែលសមត្ថកិច្ចបានទទួលលាភសក្ការៈហើយមើលបានជាមិនដែលឃើញសមត្ថកិច្ចថ្នាក់ណាមួយចុះមកទប់ស្កាត់ ឬបង្ក្រាបនោះទេ ដោយទុកឲ្យលេងបានយ៉ាងរលូនតែម្តង។
តាមរយៈសារព័ត៌មាននេះពួកគាត់ជាប្រជាពលរដ្ឋដែលស្អប់ខ្ពើមនូវល្បែងស៊ីសងបានសំណូមពរដល់លោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការខេត្តមេត្តាចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបវង់ល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ចៀសវាងកើតបទល្មើសផ្សេងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។
ទាក់ទិននឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីសមត្ថកិច្ចមូលដ្ឋានបានឡើយទេព្រោះពុំមានលេខទំនាក់ទំនងតែយើងសង្ឃឹមថានិងមានការបកស្រាយពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើការចុះផ្សាយនៅលេខក្រោយបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់ដីអោយគេហើយបែជាជឿតាមគេញុះញង់ហ៊ានឡើងតុលាការប្តឹងទារដីមកវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អេងវាសនាត្រូវបានតុលាការទាត់ចោលបណ្តឹងធ្លាយរឿងលោកសឹងសារ៉ែនអោយប្រជាពលរដ្ឋក្រៅភូមិផ្តិតមេដៃគាំទ្រខ្លួនអោយឡើងធ្វើមេភូមិវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
811 នាក់
ខែនេះ :
7054 នាក់
3 ខែនេះ :
16865 នាក់
សរុប :
60721 នាក់