ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
ឃុំចំនួន០៣កនៃស្រុកពួក រងការវាយប្រហារពីព្យុះបណ្ដាលឱ្យផ្ទះជាង ៣០ ខ្នងខូចខាត!
Sun,29 March 2020 (Time 10:25 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 39នាក់)

សៀមរាប:យ៉ាងហោចណាស់ផ្ទះចំនួន ២ ខ្នងត្រូវបានរលំនិង ៣១ខ្នងទៀតរបើកដំបូលហើយទុស៊្សេភ្លើងឆេះផ្ទះអស់ ១ ខ្នងដោយសារតែភ្លៀងកក់ខែនាំមកនូវព្យុះ។

សមត្ថកិច្ចនគរបាលស្រុកពួក បាន រាយការណ៍ការបឋមថា:នៅវេលាម៉ោងប្រមាណ៦ល្ងាច នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០នេះមានភ្លៀងនិងខ្យល់កន្ទ្រាក់បានកើតឡើង ប៉ះចំឃុំចំនួន៣ក្នុងស្រុកពួក គឺឃុំត្រីញ័រ , ឃុំល្វា និង ឃុំសសរស្ដម្ភ បណ្តាលឲ្យរលំផ្ទះចំនួន២ ខ្នង , របើកដំបូលផ្ទះចំនួន៣១ខ្នង និងទុស្សេខ្សែភ្លើងឆេះផ្ទះអស់១ខ្នង ក្នុងនោះ ៖ នៅឃុំត្រីញ័រ ប៉ះពាល់៤ភូមិ រួមមានភូមិតាហុក , គោកដូង ធិបតី និងភូមិឈូក ធ្វើឲ្យរលំផ្ទះអស់ចំនួន១ខ្នង ទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ និង របើកដំបូលផ្ទះអស់ចំនួន២៧ខ្នង , ឃុំល្វា ប៉ះចំភូមិទួលរវៀង ធ្វើឲ្យរបើកដំបូលផ្ទះអស់ចំនួន៣ខ្នង និង នៅឃុំសសរស្ដម្ភ ប៉ះចំភូមិដំណាក់ស្លាញ ធ្វើឲ្យរបើកដំបូលផ្ទះអស់ចំនួន១ខ្នង និង ឆេះបន្ទប់គេង នៃផ្ទះចំនួនមួយខ្នង ទំហំ៨ម៉ែត្រគុណនឹង៩ម៉ែត្រ ដោយសារទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះសម្ភារនិងប្រាក់មួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍ទាំងអស់នេះ ពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់ដីអោយគេហើយបែជាជឿតាមគេញុះញង់ហ៊ានឡើងតុលាការប្តឹងទារដីមកវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អេងវាសនាត្រូវបានតុលាការទាត់ចោលបណ្តឹងធ្លាយរឿងលោកសឹងសារ៉ែនអោយប្រជាពលរដ្ឋក្រៅភូមិផ្តិតមេដៃគាំទ្រខ្លួនអោយឡើងធ្វើមេភូមិវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
835 នាក់
ខែនេះ :
7078 នាក់
3 ខែនេះ :
16889 នាក់
សរុប :
60745 នាក់