ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០
កំពុងសាកល្បងផ្សាយ
មន្ត្រីអនុរក្សចាប់បានគ្រឿងចក្រមួយគ្រឿងដែលជនខិលខូចលួចឈួសឆាយទន្ទ្រានរំលោភយកដីព្រៃរបស់រដ្ឋ!
Tue,31 March 2020 (Time 07:51 AM)
ដោយ ៖ ប៉ុស្តិ៍មហានគរខ្មែរ (ចំនួនអ្នកអាន: 40នាក់)

ខេត្តកំពង់ស្ពឺ៖ពិតជាទាន់ចិត្តមែនក្រោយពីទទួលបានព័ត៌មានការិយាល័យដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ដែល
បព្ជាូនមន្ត្រីឧទ្យានុរក្សតាមដាន ឃ្លាំមើល តាំងពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ថាមានជនខិលខូចលួចយកគ្រឿងចក្រមកឈូសឆាយទន្ទ្រានរំលោភយកដី រដ្ឋជាកម្មសិទ្ធិផ្ទាល់ខ្លួននោះលុះដល់លុះដល់ព្រឹកថ្ងៃទី៣០ ខែមីនាលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែន ជម្រក សត្វព្រៃភ្នំឱរ៉ាល់បានដឹកនាំកម្លាំងឧទ្យានុរក្សធ្វើការបង្ក្រាបបានត្រាក់ទ័រ១គ្រឿង
ចំណែកជនល្មើសរត់បាត់។

ដែលប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចខ្នងភ្នំស្រង៉ែរឺហៅថាអូរច្រាប់ឈាមស្ថតិ ក្នុងភូមិស្រែច្រាប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមការអោយដឹងពីលោក ហ៊ុល ម៉ារ៉ា អនុ ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានបញ្ជាក់ថា÷នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ មន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងចក្រត្រាក់ទ័រ ប្រភេទកង់កៅស៊ូ ម៉ាកKUBOTA M7040 ពណ៌ក្រហម នង្គ័លផាល៧ ចំនួន ១គ្រឿង ធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋទំហំប្រហែល ៣ហិកតា ដោយគ្មានច្បាប់អនុញ្ញាត នោះឡើយនៅចំណុចដូចបានរៀបរាប់ខាងលើ។ខណៈដែលចុះប្រតិបត្តិការជនល្មើសបានរត់ចូលព្រៃបាត់ស្រមោលនៅពេលឃើញកម្លាំងលោកទៅដល់បែរបន់ដល់នៅវត្ថុតាងត្រាក់ទ័រ ១គ្រឿងនៅនឹងកន្លែង
ត្រូវបានមន្ត្រីឧទ្យានុរក្សនាំយកមកថែរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីបន្តនីតិវិធីច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់ដីអោយគេហើយបែជាជឿតាមគេញុះញង់ហ៊ានឡើងតុលាការប្តឹងទារដីមកវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អេងវាសនាត្រូវបានតុលាការទាត់ចោលបណ្តឹងធ្លាយរឿងលោកសឹងសារ៉ែនអោយប្រជាពលរដ្ឋក្រៅភូមិផ្តិតមេដៃគាំទ្រខ្លួនអោយឡើងធ្វើមេភូមិវិញ! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេភូមិជំពាក់បំណុលគេវ័ណ្ឌក ញុះញង់អោយពលរដ្ឋដើរប្តឹងទាមទារដីពីម្ចាស់បំណុលជ្រួលច្របល់ក្នុងមូលដ្ឋានមេឃុំប្រជុំដកចោល! (ប៉ុស្តិ៍មហានគរខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល! (ប៉ុស្តិ៍មហានគរខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
828 នាក់
ខែនេះ :
7071 នាក់
3 ខែនេះ :
16882 នាក់
សរុប :
60738 នាក់